ពាក្យអាប់
(បទកាកគតិ)
-អត្ថន័យពាក្យអាប់ អ្នកអ្ហើយចូរស្តាប់ អាប់ច្រើនហូរហែ
អាប់ផ្សែងអាប់យស អប់អោនអាប់សែ ដូចអាប់អួដែរ
ពាក្យចាស់លោកប្រាប់ ។
-មានពណ៌ច្រើនណាស់ ពណ៌ណាមិនច្បាស់ គេថាស្រអាប់
ជនណាពុតត្បុត លោកមិនឱ្យត្រាប់ អាប់រស់ដូចស្លាប់
ជាប់ឈ្មោះអបលក្ខណ៍ ។
-អាប់អើយៗអាប់ កុំព្រើលប្រញាប់ ចង់វាយកាប់ចាក់
អាងរូបគំនូរ អួតរូបចម្លាក់ គូរនាគចាក់សាក់
សមអីខ្មែរខ្លាច ។
-សម័យតេជោ ខ្មែរឈ្នះជយោ ដ្បិតចិត្តអង់អាច
អាប់ក្បាលដូចគោ កុំទាន់ធ្វើកាច តាំងចិត្តបិសាច
ខ្លាចខ្មោចខ្លួនឯង ៕
និពន្ធដោយលោក លី ស៊ីនហួន
ចែករំលែកព័តមាននេះ