លោកប្រធានខ្ញុំ (បទកាកគតិ)


លោកប្រធានខ្ញុំ
(បទកាកគតិ)
-​ លោកប្រធានខ្ញុំ គោលការណ៍ជាធំ ខ្ញុំសូមខ្លាចហើយ
រឿងខ្ញុំតូចសោះ ដូរដោះឆ្លងឆ្លើយ មិនលើកទោសឡើយ
អាងលើគោលការណ៍។
– ប្រធានធ្វើត្រូវ ទុក្ខសោកខ្ញុំនៅ ក្រៀមក្រំចិន្តា
ខុសពីរបីថ្ងៃ ចង្រៃអស្ចារ្យ ថាខុសគោលការណ៍
លួចម៉ោងការងារ។
– បើឃើញខ្ញុំខុស ចាប់ភ្លាមទៅចុះ នៅក្នុងវេលា
ខ្ញុំក៏មិនខឹង ទទឹងទាមទារ ដល់ហួសច្រើនគ្រា
ទើបនឹកបកក្រោយ។
– គោលការណ៍ធំពិត បើមិនពិនិត្យ ពិតអាចបណ្តោយ
កូនឈ្លោះនឹងមេ លួចជេរមុខក្រោយ ម្យ៉ាងអាចនាំអោយ
បែកបាក់សាមគ្គី។
– ដូចពាក្យចាស់ថា មេថ្កើងសក្តា មុខមាត់នាទី
ដ្បិតព្រោះកូនចៅ ទ្រាំក្តៅវក់វី មានស៊ីអត់ស៊ី
ប្រឹងប្រែងការងារ។
– ហេតុអ្វីមិនយល់ បង្កើតអំពល់ ចងកម្មចងពៀរ
គ្មានក្តីអាណិត ដល់ចិត្តគ្នីគ្នា កូនចៅវេទនា
លំបាកចិត្តកាយ។
– ចង់ចាប់ចាប់បាន កុំអោយហួសដាន នាំមិនសប្បាយ
កូនចៅតវ៉ា ឡូឡាវែងឆ្ងាយ រឿងតូចបែកសាយ
ក្លាយជារឿងធំ។
– ដប់ម្ភៃនាទី មិនភ្លេចសំភី ដូចមិនធំដុំ
ពេលម៉ោងទំនេរ គ្មានគេមូលផ្តុំ នាំអោយចិត្តខ្ញុំ
ធ្វើមិនតាំងចិត្ត។
– ខ្ញុំសូមផ្តាំថា បើអាងគោលការណ៍ ត្រឹមត្រូវសុក្រឹត
ចាប់ចុះខុសភ្លាម ខ្ញុំស្ងៀមស្ងប់ចិត្ត កែប្រែប្រព្រឹត្ត
តាមលោកប្រធាន។
– កុំហួសច្រើនថ្ងៃ ផ្តើមចិត្តស្រមៃ អាងលើវិធាន
ចាប់ដាក់កំហុស សន្តោសផងទាន សុំចិត្តប្រធាន
យល់យោគខ្លះផង ៕
និពន្ធដោយ លោក លីម ចំរើន

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ