ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ម (បទព្រហ្មគីតិ)

13 ឆ្នាំ មុន

-ដុំថ្មក្លាយប្រាង្គប្រា ដាក់ដាប់ចារផុសរំលេច
ស្អាតឆើតចាំមិនភ្លេច ហោះហើរលេចក្នុងចិន្តា ។
-ថ្មភក់ដាក់លើគ្នា ប្រាសាទជាកេររដ្ឋា
កេរថ្មសែនថ្លៃថ្លា ប្រាង្គអស្ចារ្យថ្មសួគ៌ា ។
-បាយក្រៀមថ្មក្រហម ប្រាង្គប្រាអមបានជាគ្នា
ជាខឿនគ្រឹះសោភា ជាកាំជាជណ្តើរដែរ ។

ថ្ម
(បទព្រហ្មគីតិ)

-បាយក្រៀមថ្មកំពែង    ពិតព័ទ្ធវែងជុំប្រាង្គខ្មែរ
ស៊ូឈរមិនត្អូញត្អែរ    ប្រាង្គដុះស្លែក៏នៅឈរ ។
-ខ្ញុំជាថ្មសិលា    រឿងរ៉ាវចារឆ្លាក់ហែហូរ
ត្រូវដាប់មិនថ្ងួចថ្ងូរ    ខ្ញុំត្រួតគរសុខចិន្តា ។
-ដ្បិតខ្ញុំគឺជាថ្ម    អាក្រក់ល្អទ្រព្យរដ្ឋា
ស្នាដៃជាតិខេមរា    ដាប់ឆ្លាក់ចាររំលេចខ្មែរ ។
-ខ្ញុំថ្មសូមប្រណី    ខ្មែរប្រុសស្រីសូមថួនថែ
ខ្ញុំប្រាង្គជាហូរហែ    ខ្ញុំដុះស្លែថែឱ្យគង់ ៕
                                និពន្ធដោយលោក ទិល ចាន់លីន