សែលដឌៀម (បទពាក្យប្រាំពីរ)


សែលដឌៀម
(បទពាក្យប្រាំពីរ)

-សែលដឌៀមឯងឈ្លានពានខ្មែរ ស្រែកឮឡែៗប្រកាសថា
បួនចុចប្រាំមួយជាដីវា លោភទាំងបំពារបំពានប្លន់ ។
-សែលដឌៀមឯងជិតបីឆ្នាំ ចំណងប្រេះស្រាំចោរជើងអន់
បំភ្លេចឡាអេតាំងខ្លួនគ្រាន់ ចរិតឯងអន់ចង់បំភ្លៃ ។
-សែលដឌៀមឯងបានបំភ្លេច រចនារំលេចឆ្នាំហុកពីរ
គួរតែអនុវត្តច្បាប់ប្រពៃ ផ្តល់ឱ្យបានជ័យដល់ខេមរា ។
-សែលដឌៀមឯងបានដឹងទេ រំលោភវៀចវេរខែកក្កដា
ពីរពាន់ប្រាំបីដប់ប្រាំណា៎ ឯងជាមហាចោរខុសច្បាប់ ។
-សែលដឌៀមឯងគូរផែនទី ឯកតោភាគីវៀលឱ្យជាប់
ប្រាសាទព្រះវិហារទៅជាទ្រព្យ ភ្នែកសៀមបែកគ្រាប់ចាញ់បារមី ។
-សែលដឌៀមឯងទៅអាស៊ាន ឡើងលើវិមានថ្លែងសំដី
ដោះស្រាយវិវាទចាស់និងថ្មី លើលោកិយក្តីដឹងការពិត ។
-សែលដឌៀមឯងគួរតែយល់ កុំលើកអំពល់បិទមិនជិត
ចង្អេរវាតូចហើយរួញស្វិត ប្រទេសជាមិត្តឃើញខ្មៅស ។
-សែលដឌៀមឯងទៅឡាអេ ត្រូវទៅស្តាប់មេអនុសាសន៍ល្អ
លាភីជូនខ្មែរស្រស់បវរ សៀមកុំភ្លៀងផ្គរជួបអាម៉ាស់ ។
និពន្ធដោយលោក ម៉ន ឈុនហេង
​ មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ