ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំប៉ី (បទកាកគតិ)

12 ឆ្នាំ មុន

-ឱ ! ដើមចំប៉ី ងាយដាំឥតបី កាច់មែកដោតដុះ
ស្រោចទឹកដំបូង បម្រើស្រី-ប្រុស មូលមីរករកុះ
ចង់កាច់មកហិត ។
-ចំបីុពីរពណ៌ ស្លឹកវាមានជ័រ រុក្ខជាតិគាប់ចិត្ត
យកលាបដំបៅ បានមួយកម្រិត តិចៗរួចផ្តិត
សាកលមើលទៅ ។
-ចំបីុក្រហម រែងចង់ថ្នាក់ថ្នម រសៀលយប់ជ្រៅ
យកមកចងសក់ ឱ្យស្រស់ពាលពៅ ក្រអូបនិត្យនៅ
គ្រប់ទិនរាត្រី ។

ចំប៉ី
(បទកាកគតិ)

-ឱ ! ដើមចំប៉ី    ងាយដាំឥតបី    កាច់មែកដោតដុះ
ស្រោចទឹកដំបូង    បម្រើស្រី-ប្រុស    មូលមីរករកុះ
    ចង់កាច់មកហិត ។
-ចំបីុពីរពណ៌    ស្លឹកវាមានជ័រ    រុក្ខជាតិគាប់ចិត្ត
យកលាបដំបៅ    បានមួយកម្រិត    តិចៗរួចផ្តិត
    សាកលមើលទៅ ។
-ចំបីុក្រហម    រែងចង់ថ្នាក់ថ្នម    រសៀលយប់ជ្រៅ
យកមកចងសក់    ឱ្យស្រស់ពាលពៅ    ក្រអូបនិត្យនៅ
    គ្រប់ទិនរាត្រី ។
-ចំបីុកុលាប    ក្លិនមិនដែលសាប    មុខលំនៅថ្មី
ចង់តែប្រលែង    កៀកកើយថ្នមបី    មិនឱ្យពិសី
    ស្រពោនសៅហ្មង ។
-ឱ ! ដើមចំប៉ា    លើដែនរដ្ឋា    វត្ថុបំណង
ប្រើមានប្រយោជន៍    ដាំទឹកផឹកផង    ជាតិខ្មែរប្អូនបង
    ជាថ្នាំព្យាបាល ៕
         ​          និពន្ធដោយលោក វ៉ា ប៊ុណ្ណនី រស់នៅប្រទេសកាណាដា