ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​នឹង​ទទួល​បាន​ប័ណ្ណ ប​.​ស​.​ស សម្រាប់​​ព្យាបាល​ជំងឺ

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: “​នៅ​ឱកាស​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​រយៈពេល​៣​ថ្ងៃជា​មធ្យម​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រៅ​ខេត្ត​ដែល​មក​លេង​កម្សាន្ត​យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​លុយ​ចំនួន​២០​ដុល្លារ ដូច្នេះ​រំពឹង​ថា​ភ្ញៀវ​និង​ទទួល​បាន​២​លាន​នាក់​ស្មើនឹង​៤០​លាន​ដុល្លារ ចំណូល​នេះ​នឹង​ទទួល​បាន​ដល់​សហគមន៍​។​”​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ​ទាំង​បួន​សង្កាត់​ជិត​៤០០​នាក់​ដោយ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៥​មេ​សា ឆ្នាំ​២០២៦​។ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា​ សម្រាប់​ប្រជា​ការពារ​ដែល​បាន​អញ្ជើញ​មក​សំណេះសំណាល​នា​ឱកាស​នេះ​គឺ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ…

ខេត្តកំពង់ចាម​: “​នៅ​ឱកាស​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​រយៈពេល​៣​ថ្ងៃជា​មធ្យម​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រៅ​ខេត្ត​ដែល​មក​លេង​កម្សាន្ត​យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​លុយ​ចំនួន​២០​ដុល្លារ ដូច្នេះ​រំពឹង​ថា​ភ្ញៀវ​និង​ទទួល​បាន​២​លាន​នាក់​ស្មើនឹង​៤០​លាន​ដុល្លារ ចំណូល​នេះ​នឹង​ទទួល​បាន​ដល់​សហគមន៍​។​”​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ​ទាំង​បួន​សង្កាត់​ជិត​៤០០​នាក់​ដោយ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៥​មេ​សា ឆ្នាំ​២០២៦​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា​ សម្រាប់​ប្រជា​ការពារ​ដែល​បាន​អញ្ជើញ​មក​សំណេះសំណាល​នា​ឱកាស​នេះ​គឺ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​កាន់តែ​ខិត​ជិត​មក​ដល់​។​គោលបំណង​សំខាន់​បំផុត​គឺ​កម្លាំង​នគរបាល អាវុធហត្ថ​ព្រមទាំង​ប្រជា​ការពារ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ នៅ​តាម​ស្រុក​ក្រុង​ទាំង​១០​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ប្រយោជន៍​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ដើម​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​កំសាន្ត​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ល្អ​ប្រសើរ​។​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​នាម​ឯកឧត្តម​សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម​គឺ​ប្រយោជន៍​ឲ្យ​ប្រជា​ការពារ​ធ្វើ​យ៉ាងណា​រក្សា​នៅ​ភាព​សុខសាន្ត​ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​គួរ​រំលឹក​ថា​នៅ​ចុងឆ្នាំ​២០២៥ ក្រោយ​មាន​បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក មក​កាន់​ខេត្តកំពង់ចាម​ចំនួន​ពី​លើក​ដែល​មាន​រហូត​ដល់​ទៅ​ជាង​៩០០០​គ្រួសារ​ ក្នុង​នោះ​ក៏​មាន​សាច់ញាតិ​វី​រៈ​យុទ្ធ​ជន​ជួរ​មុខដែល​​ត្រូវ​យកចិត្តទុកដាក់​ជួយ​ទំនុប​បម្រុង​ផ្ដល់​ស្បៀងអាហារ​ដល់​ពួក​គាត់​។​ហើយ​ក្មេង​ៗ​ត្រូវ​បាន​ចុះ​ឈ្មោះ​ឲ្យ​ចូល​រៀន​នៅ​តាម​សាលា​នានា​តាំងពី​ថ្នាក់​ម​ត្តេ​យ្យរ​ហូត​ដល់​កម្រិត​វិទ្យាល័យ ព្រមទាំង​​បាន​ចែក​សៀវភៅ ប៊ិ​ច សំលៀក​បំពាក់​រួម​ទាំង​កា​តាប​ជាដើម​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ប្រជា​ការពារ​មិន​មាន​ប្រាក់ខែ​នោះ​ទេ​ហើយ​អាជ្ញាធរ​ខេត្ត​បាន​ប្រឹង​ធ្វើការ​សម្របសម្រួល​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​មានបាន​ប​.​ស​.​ស សម្រាប់​ព្យាបាល​ជំងឺ​ពេល​ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ណាមួយ​។ តាម​ការ​ពិនិត្យ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរមាស​មាន​កម្លាំង​ចំនួន​៨ នាក់​ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មាន​រហូត​ដល់​រាប់រយ​គ្រួសារ ដូច្នេះ​មាន​តែ​កម្លាំង​ប្រជា​ការពារ​បាន​ជួយ​ធ្វើការ​សម្របសម្រួល​ការងារ​ផ្សេង​ៗ មិន​ថា​រដូវ​បុណ្យ​ទាន​នោះ​ទេ​។

តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ ហ្នឹង​រៀបចំ​សម្លៀក​បំពាក់​ដល់​បងប្អូន​ប្រជា​ការពារ​ឲ្យ​មាន​ឯកសណ្ឋាន​ពណ៌​តែ​មួយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្ដង​។ ជា​ការ​ពិត​ណាស់​ក្នុង​ពេល​សង្ក្រាន្ត​ចូល​ឆ្នាំ​ខាង​មុខ​កម្លាំង​នគរបាល​និង​អាវុធ​ជាង​ព្រមទាំង​ប្រជា​ការពារ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ពី​វត្ត​អារាម សំដៅ​ការពារ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ដល់​ពលរដ្ឋ​ដែល​មក​លេង​ក្នុង​ខេត្តកំពង់ចាម​និង​វិល​ត្រឡប់​ទៅ​វិញ​ប្រកបដោយ​សុវត្ថិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ