ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះដោយមិនបាច់តតាំង! “អាវុធស្ងប់ស្ងាត់” ដែលធ្វើឱ្យមនុស្ស Toxic បាក់មុខ និងដកថយដោយខ្លួនឯង

2 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សប្រភេទ Toxic មិនមែនខ្លាចមនុស្សពូកែជែក ឬមនុស្សដែលតបតដោយសម្តីខ្លាំងៗនោះទេ ប៉ុន្តែអ្វីដែលពួកគេខ្លាចបំផុតគឺ “ការមិនផ្ដល់ប្រតិកម្ម (No Reaction)”…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សប្រភេទ Toxic មិនមែនខ្លាចមនុស្សពូកែជែក ឬមនុស្សដែលតបតដោយសម្តីខ្លាំងៗនោះទេ ប៉ុន្តែអ្វីដែលពួកគេខ្លាចបំផុតគឺ “ការមិនផ្ដល់ប្រតិកម្ម (No Reaction)” ពីសំណាក់អ្នក។

មូលដ្ឋានគ្រឹះនៃមនុស្សប្រភេទនេះគឺរស់បានដោយសារការមើលឃើញអ្នកខឹងសម្បា តានតឹង ឬព្យាយាមបកស្រាយវែងឆ្ងាយ ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ថាមានអំណាចអាចគ្រប់គ្រងលើអារម្មណ៍របស់អ្នកបាន។ ការដែលអ្នកជ្រើសរើសយកភាពស្ងប់ស្ងាត់ប្រកបដោយភាពជឿជាក់ មិនមែនជាការចុះចាញ់ឡើយ ប៉ុន្តែវាគឺជាការកាត់ផ្ដាច់ចំណីដែលជួយឱ្យពួកគេរីកដុះដាលក្នុងជីវិតអ្នក ព្រោះកាលណាគ្មានភ្លើងតបត ជម្លោះដែលគេបោះមកនឹងរលត់ទៅវិញដោយឯកឯង។

ដើម្បីប្រើអាវុធនេះឱ្យមានប្រសិទ្ធភាព អ្នកគ្រាន់តែឆ្លើយតបខ្លីៗ និងច្បាស់លាស់ដូចជា “អរគុណដែលប្រាប់” ឬ “ខ្ញុំទទួលជ្រាបហើយ” រួចបញ្ចប់ការសន្ទនាភ្លាមៗដោយមិនបើកឱកាសឱ្យគេដេញដោលបន្ត។ ការកំណត់ព្រំដែនឱ្យច្បាស់ និងការឈប់យកតម្លៃលើពាក្យសម្តីអវិជ្ជមានមកទុកក្នុងខួរក្បាល នឹងធ្វើឱ្យអំណាចនៃការគ្រប់គ្រងត្រឡប់មកលើដៃអ្នកវិញយ៉ាងពេញលេញ។ នៅពេលដែលអ្នកអាចគ្រប់គ្រងចិត្តខ្លួនឯងបាន មិនយូរមិនឆាប់មនុស្ស Toxic ទាំងនោះនឹងមានអារម្មណ៍ថាធុញទ្រាន់ ហើយដកថយទៅរកគោលដៅថ្មីផ្សេងទៀតដោយខ្លួនឯង ដែលជាលទ្ធផលធ្វើឱ្យជីវិតរបស់អ្នកត្រឡប់មកមានសន្តិភាព និងភាពស្រស់ថ្លាឡើងវិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ