ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បញ្ជា​ឱ្យ​បង្ក្រា.ប​​ទីតាំង​ជ.ល់​មាន់​ខុសច្បាប់​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់

3 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុសច្បាប់​មួយ​កន្លែង កាលពី​វេលា​ម៉ោង ១០:១២ នាទី​ព្រឹក…

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុសច្បាប់​មួយ​កន្លែង កាលពី​វេលា​ម៉ោង ១០:១២ នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។

សេចក្តី​រាយ​ការណ៍ដែល​កោះសន្តិភាព​ទទួល​បាន​នា​សៀ​ល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ១២​នាក់ (​ប្រុស​) និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន មធ្យោបាយ​ធ្វើ​ដំណើរ ម៉ូតូ​ចំនួន ៨​គ្រឿង និង​ម៉ូតូ​កង់​បី ចំនួន ១​គ្រឿង​។​សម្ភារៈ​ល្បែង អង្រុត​ចំនួន ៤, កន្ត្រក ១ និង​មាន់​ជល់ (​ងាប់​) ចំនួន ១២​ក្បាល​។

ប្រភព​បន្ត​ថា ចំពោះ​អ្នកលេង​ចំនួន ១១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួម​ជាមួយ​ការ​ប្រគល់​វត្ថុ​តាង​មួយ​ចំនួន​ជូន​ម្ចាស់​វិញ​ផង​ដែរ​។​ចំពោះ​ម្ចាស់​ទីតាំង ឈ្មោះ ង្វៀ​ង វ៉ា​ន់​ដឹក ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ