ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​បា.ញ់​ទឹក​លាង​សម្អាត​តាម​​បណ្តា​ផ្លូវ​សំខាន់​ៗ ក្នុង​ក្រុង​សៀមរាប ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ

58 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាត់​កម្លាំង​ចូលរួម​សហ​ការណ៍​ជាមួយ​សាលាក្រុង​សៀមរាប ចុះ​អនុវត្ត​សកម្មភាព បាញ់​ទឹក​លាង​សម្អាត​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ ក្នុង​ក្រុង​សៀមរាប ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​កាត់​បន្ថយ​ធូលី​ដី និង​ការ​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយសារ​ផ្លូវ​រអិល ក៏​ដូច​ជា​ការ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន បង្កើត​បរិយាកាស​ស្រស់​ស្អាត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ផង​ដែរ​។

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ដោយ​មិន​បោះ​សំរាម​ចោល​អនាធិបតេយ្យ និង​គោរព​តាម​បទបញ្ជា​របស់​អាជ្ញាធរ ដើម្បី​រួមចំណែក​រក្សា​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ