ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមនារីដៃឆើត​ដែល​បន្លំ​ចូល​លួច​លុយ​ជិត​៥០០​លាន​រៀល​ក្នុងផ្ទះ​អាជីវករ​ កំពុង​ស្ថិត​ក្នុង​ដៃ​លោក​ចៅក្រម​ស៊ើបសួរ

11 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  គិត​ត្រឹមម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មី​នា  ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​បាត់ដំបង​បង្ក្រាប​បាន​ក្នុង​ករណី​«​បន្លំ​ចូល​លួច​លុយ​ក្នុងផ្ទះ​អាជីវករ​យក​អស់​ចំនួន​ជិត​៥០០​លាន​រៀល និង​គ្រឿង​អ​ល័​ង្កា​រ​មួយ​ចំនួន​ផង​» កំពុង​ស្ថិត​ក្នុង​ដៃ​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​នៅឡើយ មុន​ពេល​សម្រេច​​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ជន​ទាំង​០៣​នាក់ ដឹក​យក​ទៅ​ឃុំខ្លួន​ក្ម្នុ​ង​ពន្ធនា​គារ​​ជា​បណ្ដោះ​អាស​ន្ន។…

ខេត្តបាត់ដំបង ​៖  គិត​ត្រឹមម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មី​នា  ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​បាត់ដំបង​បង្ក្រាប​បាន​ក្នុង​ករណី​«​បន្លំ​ចូល​លួច​លុយ​ក្នុងផ្ទះ​អាជីវករ​យក​អស់​ចំនួន​ជិត​៥០០​លាន​រៀល និង​គ្រឿង​អ​ល័​ង្កា​រ​មួយ​ចំនួន​ផង​» កំពុង​ស្ថិត​ក្នុង​ដៃ​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​នៅឡើយ មុន​ពេល​សម្រេច​​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ជន​ទាំង​០៣​នាក់ ដឹក​យក​ទៅ​ឃុំខ្លួន​ក្ម្នុ​ង​ពន្ធនា​គារ​​ជា​បណ្ដោះ​អាស​ន្ន។

​ជនសង្ស័យ​ដៃ​ឆើត​ទាំង​០៣​នាក់​នោះ​ រួម​មាន​៖  ១ឈ្មោះ-​វង់ កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី  ស្រុក​ថ្មគោល   ២-​ឈ្មោះ ម៉ុ​ន ម៉ុ​ត ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ (២​នាក់​នេះ​ជា​ម្ដាយ​និង​កូន​)  និង​៣-​ឈ្មោះ ប៉ាកកា ជី​ឡូ​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ  ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។ ​ក្រុម​ជនសង្ស័យ​វ័យក្មេង និង​ចាស់​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បានជា​បន្ត​បន្តា​ប់ ជាមួយនឹង​ការ​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង កាលពី​ល្ងាច​ថ្ងៃ​ទី​២០ មី​នា បន្ទាប់​ពី​មន្ត្រី​ជំនាញ​ទ​ទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ និង​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ ។

បើ​យោង​លើ​របាយ​ការ​ណ៍អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន  បាន​ឲ្យ​ដឹង​ថា ករណី​«​បន្លំ​ចូល​លួច​លុយ​» រាប់រយ​លាន​រៀល​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី ១៨ មី​នា  នៅផ្ទះ​អ្នក​លក់ដូរ​សម្លៀក​បំពាក​គ្រប់មុខ បោះ​ដុំ​មួយ​នៅ​ចំណុច​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ ថា​ច់ ប៊ុ​ន​សុង ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជាដើម​បណ្ដឹង​ ។

​លោក ពែ​ជ្រេ សា​រ៉ែ​ន បាន​ប្រាប់​ថា  ក្នុង​សំណុំរឿង​អំពើ​ «​ចោរកម្ម​» គឺ​នាង​ៗ​វ័យ​១៦​ឆ្នាំ ទាំង​០២​នាក់​នោះ​ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់ រីឯ​ស្ត្រី​ម្នាក​ជា​ម្ដាយ​អាយុ​៣៨​ឆ្នាំ ជា​អ្នក​រួមគំនិត​ជួយ​លាក់​ផល​ចោរកម្ម​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា  ក្រោយ​ពី​ទ​ទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​ទៅ​លើ​មុខសញ្ញា​លើ​កញ្ញា​វ័យក្មេង​ៗ ដែល​ពួក​នាង​ធ្លាប់​ដើរ​ចូល​ផ្ទះ​គេ​កន្លង​មក ហើយ​ធ្លាប់​ត្រូវ​កម្លាំង​របស់​លោក​ចាប់​យក​មក​អប់រំ តែ​លើក​នេះ​លែង​ចូល​លួច​ដៃ​ធ្ងន់​តែ​ម្ដង ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា  បើ​តាម​ពិនិត្យ​កន្លែង​កើតហេតុ  ពួក​នាង​ៗ​បាន​ឡើ​ង​ផ្លោះ​របង​ខាង​ក្រោយ​ផ្ទះ ដល់​ទៅ​ទាំង​០២​ជាន់ រួច​លបចូល​តាម​ទ្វារ​ក្រោយ ខណៈ​ម្ចាស់​ផ្ទះ​កំពុង​នៅ​លក់ដូរ​ខាង​មុខ​ ។ ពួក​នាង​បាន​ចូល​កកូរ​កកាយ​លួច​យក​ថង់​ច្រក​​លុយ​ដ៏​​ធំ និង គ្រឿង​អ​ល័​ង្កា​រ​មួយ​ចំនួន​ផង បោះ​ចេញ​ទៅ​ក្រៅរបង​ខាងក្រោយ រួច​នាំ​គ្នា​ជញ្ជូន​ចេញ​ដោយ​​សុវត្ថិភាព តែ​ទីបំផុត​ ជាប់ជុច​ដដែល ព្រោះ​ពួក​នាង​ៗ​ជា​មុខសញ្ញា​ចាស់​ ។              

ជុំវិញ​អំពើ​ «​ចោរកម្ម​» ដែល​ប្រព្រឹត្ត​ក្រោម​ស្នាដៃ​នាង​ៗ វ័យ​១៦​ឆ្នាំ​ខាងលើ​នេះ    តុល្យ​ការ​នៃ​ការ​បាត់បង់​ដែល​សមត្ថកិច្ច​បាន​ស្រង់​ចម្លើយ​ជន​រង​គ្រោះ​រួម​មាន​៖   គឺ​មាន​«​លុយ​និង​​គ្រឿងអលង្ការ​» ​។   ក្នុង​នោះ​ មាន​៖   ១- ប្រាក់​ខ្មែរ​ចំនួន​៤៩៥,០០០,០០០​លាន​រៀល  (​បួន​រយ​កៅសិប​ប្រាំ​ម៉ឺន​លាន​រៀល​)  ២-​ប្រាក់​ដុល្លា​រចំនួន​៤,០០០​ដុល្លារ     ៣-​ខ្សែ​.​ក​មាស​០១​ខ្សែ​ទម្ងន់​០៣​តំឡឹង  និង ៤-​ខ្សែ​កាឡៃ​០១​ខ្សែ​ទម្ងន់​០៥​តំឡឹង ​។

​ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​បាន​ក្រុម​ចោរ​ស្រី​ដៃ​ឆើត​វ័យក្មេង សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ និងដកហូត​វត្ថុ​តាង​បាន​មក​វិញ​មួយ​ចំនួន​ដូច​ជា​៖    ១-​ប្រាក់​ខ្មែរ​ចំនួន​២៦៧,៩៥០​,០០០​លាន​រៀល (​ពីរ​រយ​ហុកសិប​ប្រាំពីរ​លាន​កៅសិប​ប្រាំ​ម៉ឺន​រៀល​)  ២-​ខ្សែ​លោហៈ​ព​ណ៌​លឿង​ចំនួន​០៤​ខ្សែ  ៣-​ផ្លា​កដៃ​លោហៈ​ព​ណ៌​លឿង​ចំនួន​០១​ខ្សែ  ៤-​ខ្សែដៃ​លោហៈ​ព​ណ៌​លឿង​ចំនួន​០១​ខ្សែ  ៥-​ក្រវិល​លោហៈ​ព​ណ៌​លឿង​០១​គូ   ៦-​បន្ដោង​ព្រះ​ចំនួន​០១   ៦-​ម៉ូតូ​ម៉ាក​ស្គូពី​គ្មាន​លេខ​០១​គ្រឿង ៩-​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង   រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​មួយទៀត ​។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌបាន​បញ្ជាក់​ថា   ក្រុម​ជនសង្ស័យ ស្ត្រី​វ័យក្មេង​ៗ​ទាំងនេះ ត្រូវ​បាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​​ខេត្ត​ហើយ  តែ​កំពុង​ស្ថិត​ក្នុង​ដៃ​លោក​ចៅក្រម​ស៊ើបសួរ​នៅឡើយ  មុន​ពេល​លោក​ចៅ​ក្រម​សម្រេច​ចេញ​ដីកា​បង្គាប់​នាំ​ខ្លួន​ពួក​គេ​ទៅ​ដាក់​ពន្ធនាគារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ