រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល៣ ថ្ងៃនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបបានក្រុមចាប់ជម្រិត,ចោរប្លន់,ដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ចំនួន ៩ នាក់ ដែលបានប្រព្រឹត្តបទល្មើស៣ករណីព្រមទាំងដកហូតវត្ថុតាងជាច្រើនហើយ បង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០២៦នេះ។នៅក្នុងការបង្ហាញមុខនោះដែរ មានវត្តមានតែជនសង្ស័យចំនួន៧នាក់ដោយ២នាក់ជាក្រុមចាប់ជម្រិតជនជាតិចិនបានរងរបួសបន្ទាប់ពីព្យាយាមរត់គេចខ្លួនដោយលោតទម្លាក់ខ្លួនពីលើផ្ទះ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ,កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងអធិការខណ្ឌកំបូល ខណ្ឌមានជ័យ, ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័ បានធ្វើការ ស្រាវជ្រាវនៅក្នុងរយៈពេល៣ថ្ងៃចាប់ពីនៅថ្ងៃទី១៩ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បង្ក្រាបបានជនសង្ស័យសរុបចំនួន០៩នាក់ ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានហើយដឹងទៀតថា ជនសង្ស័យទាំង៣នាក់បានប្រព្រឹត្តបទល្មើសចំនួន ៣ ករណីផ្សេងគ្នាៈករណីទី០១ .លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុង ដាស្តុបពី ពណ៌ ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហូណូចំនួន ០១ គ្រឿង នៅចំណុចដីវាល ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២ និង ២០ នាទីរំលងអធ្រាតចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និង រក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន,កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៩ សហគមន៍អណ្តូង៦ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ៤០ នាទី ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៤នាក់ ១-ឈ្មោះ ណាត ទិត្យ ភេទ ប្រុសអាយុ២៥ ឆ្នាំ,២-ឈ្មោះ ភោគ សំណាង ភេទប្រុសអាយុ២២ ឆ្នាំ,៣-ឈ្មោះ ហៀប គន្ធា ភេទ ប្រុស អាយុ៥៣ឆ្នាំនិង៤-ឈ្មោះ ឆាយ រតនា ភេទ ប្រុសអាយុ៣៦ ឆ្នាំ។
វត្ថុតាងចាប់យករួមមានៈម៉ូតូចំនួន០៧គ្រឿង ,ដាវកែច្នៃចំនួន ១០ដើម,កាំបិតចំនួន០៤ដើម,កូនកាំបិតចំនួន០៣ដើម,កាំបិតប៉័ងតោចំនួន០១ដើម,កាំបិតផ្គាក់ចំនួន០១ដើម និងដែកឆាបកែច្នៃចុងស្រួចចំនួន០៥ដើម ,ផ្លាកលេខម៉ូតូចំនួន០៥បន្ទះ,កូនសោមួយចំនួន,ជញ្ជីថ្លឹងគ្រឿងញៀនចំនួន០៣ ,ទូរស័ព្ទដៃ ចំនួន ២០ គ្រឿង ,ឧបករណ៍ស្ទង់ម៉ាក METAL DETECTOR ចំនួន០១ ,ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ (១ដុំធំ និង១១កញ្ចប់ថង់តូច) ,ថ្នាំគ្រាប់ពណ៌ផ្កាលឈូក១កញ្ចប់ថង់ ចំនួន៨០គ្រាប់ ។
ចំណែកករណីទី០២ៈលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាវាយប្លន់យកម៉ូតូម៉ាកហុង ជាស្តុបពី ពណ៌ ចម្រុះ សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកហូណូចំនួន ០១ គ្រឿងនៅចំណុច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់១-ឈ្មោះ ហេង បញ្ញា ហៅ បុល ហៅ ហេង រ័ត្នវិបុល ភេទ ប្រុស,២-ឈ្មោះ ឃិន ខឿន ហៅ ដេត ភេទប្រុសនិង៣-ឈ្មោះ សេង លៀងហៅ ហៅ ប៊ី ភេទ ប្រុស ។
ករណីទី០៣ៈចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ជំរិតទារប្រាក់ពុំបាន សម្រេចនិងអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងបុរី មុខផ្ទះលេខ០២A ផ្លូវលេខ៣ ភូមិទួលកី សង្កាត់ភ្លើ ងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់១-ឈ្មោះ LI ZHENG ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិន ចាំលេខ ផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ,២-ឈ្មោះ LI XIN LIANG ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ១-ឈ្មោះ LING ZHAO HONG ភេទប្រុស ឆ្នាំកំណើត ១៩៦៣ ជនជាតិចិន មុខរបរពាណិជ្ជករ មានទីលំនៅបុរីខាសិន ផ្ទះលេខ០២A ផ្លូវលេខ៣ ភូមិ ទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។នៅក្នុងការឃាត់ខ្លួនជនសង្ស័យចាប់ជម្រិតនោះដែរកិច្ចដកហូតបានរថយន្តចំនួន 2 គ្រឿងនិងសម្ភារៈជាច្រើនទៀតផងដែរ។
បន្ទាប់ពីបង្ហាញមុខជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕




ចែករំលែកព័តមាននេះ