ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ជំរុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រឹង​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ជាមួយ​ពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម

3 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កិច្ចប្រជុំ​និង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​និង​ស្ថានីយ៍​ប្រ​ព្រិ​ត​កម្ម​ទឹក​កខ្វក់​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២២​ខែមីនា​ឆ្នាំ ២០២៦ ក្រោម​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ប៉េង ពោ​ធ៏​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ រួមនឹង​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ ។…

ខេត្តកំពង់ចាម​ ៖ កិច្ចប្រជុំ​និង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​និង​ស្ថានីយ៍​ប្រ​ព្រិ​ត​កម្ម​ទឹក​កខ្វក់​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២២​ខែមីនា​ឆ្នាំ ២០២៦ ក្រោម​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ប៉េង ពោ​ធ៏​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ រួមនឹង​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ ។ ​ជាមួយ​នោះ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ទាមទារ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ប្រយោជន៍​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុង​កំពង់ចាម​មាន​ផ្លូវ​ល្អ​និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​លេង​មិន​ថា​រដូវប្រាំង​ឬ​វស្សា​នោះ​ទេ​។

តំណាង​ក្រុមហ៊ុន បាន​លើក​ឡើង​ថា​: ចំពោះ​គម្រោង​ស្ថាបនា​ប្រព័ន្ធ​លោក​រំដោះ​ទឹក​កខ្វក់​នៅ​ក្នុង​ច្រើន​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៨៣% ។​ចំពោះ​ការងារ​ភ្ជាប់​លូ​ទឹក​ក​ខ្ខក់​ចូល​ផ្ទះ​និង​អគារ​ចំនួន​៣៩៧៥​កន្លែង ។ ​បណ្ដាញ​លូ​ស្ថាបនា​ប្រវែង​៥១​គីឡូម៉ែត្រ បណ្ដាញ​លូ​ទឹក​កខ្វក់​បឋម​និង​បន្ទាប់បន្សំ​ប្រវែង ៣៣​គីឡូម៉ែត្រ បណ្ដាញ​លួ​ម​មេ​ប្រវែង​១,៤​គីឡូម៉ែត្រ​ព្រមទាំង​មាន​ស្ថានីយ៍​ចំនួន​៣​កន្លែង​។

ជាមួយ​នោះ​នៅ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ​មិន​ទាន់​បាន​ត​ភ្ជាប់​បណ្ដាញទឹក​កខ្វក់​ចូល​ផ្ទះ​នៅឡើយ​។

ឯកឧត្តម​ប៉េង ពោ​ធ៏​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ព្រឹក​នេះ​គឺ​ដើម្បី​ដោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​និង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​បំ​ឡែ​ង​ទឹក​កខ្វក់​ទៅ​ជា​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​កំពង់ចាម នៅ​មាន​បញ្ហា​មួយ​ចំនួន​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​។ ដូច្នេះ​បញ្ហា​ដែល​នៅ​សេសសល់​ត្រូវ​រួម​គ្នា​អង្គុយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​រលូន​ទៅ​មុខ​។​ហើយ​ជាមួយ​នោះ​ក៏​មាន​ឯកឧត្តម​វង្ស វិសុទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ កំពុង​តែ​ធ្វើការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ស្ថាបនា​នេះ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​មាន​ប្រសាសន៍​បន្ត​ថា​ចំពោះ​កិច្ចសន្យា​ដែល​ត្រូវ​ស្ថាបនា​ដែល​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា​ឆ្នាំ​២០២៦ តាម​មើល​ទំហំ​ការងារ​ជាក់ស្ដែង​នេះ​នឹង​ត្រូវ​ពន្យារពេល
។​តាម​លក្ខណៈ​បច្ចេកទេស​ចំពោះ​ទឹក​កខ្វក់​គឺ​ត្រូវ​បាន​បំ​លែង​ទៅ​ជា​ទឹក​ស្អាត​មិនធំ​ក្លិន ហើយ​ក្រុង​កំពង់ចាម មាន​ផ្លូវ​និង​ប្រព័ន្ធ​លូ​ស្អាត ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើកតម្កើង​នៅ​វិស័យ​ទេសចរណ៍​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ​។

​ចំពោះ​ការងារ​ដែល​នៅ​សេសសល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​អាជ្ញាធរ​រួម​នឹង​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត​ព្រមទាំង​ក្រុមហ៊ុន ត្រូវ​ខិតខំ​រួម​គ្នា​ពន្យល់​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​បាន​យល់​និង​បន្តការងារ​ដោយ​ជោគជ័យ​។​សូម​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​និង​អាង​ប្រតិកម្ម​ទឹក​កខ្វក់​នៅ​ក្នុង​ក្រុង​កំពង់ចាម ប្រឹងប្រែង​ស្ថាបនា​ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​តាម​គម្រោង​ផែនការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ