ខណៈពេលដែលប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ស្ថានភាពនៃការផ្គត់ផ្គត់នៅក្នុងស្ថានភាពតាមដានជាប្រចាំ រដ្ឋាភិបាលបានចេញសារាចរឲ្យរិតបន្តឹងវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គីសនីនៅក្នុងនោះ វិធានការពិសេសមួយ គឺការសម្របសម្រួលចរាចរណ៍ ពីព្រោះការកកស្ទះក៏ជាកត្តាលីករឲ្យការចំណាយលើប្រេងឥន្ធនៈខ្ពស់ដែរ ។
សារាចរដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចែកចាយ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ គឺផ្ញើទៅក្រសួងពាក់ព័ន្ធនានា នៅក្នុងនោះ ក៏មានក្រសួងមហាផ្ទៃផងដែរ ។
ឯកសារគតិយុទ្ធនេះ បានបញ្ជាទៅក្រសួងមហាផ្ទៃ ឲ្យណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និង ណែនាំអង្គភាពក្រោមឱវាទឲ្យមាន ការសម្រសម្រួលចរាចរណ៍ឲ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែមនៅពេលរងចាំនៅលើទ្រូងផ្លូវ។
មិនអាចលេងសើចបានទេ តម្លៃប្រេងសាំងនៅពេលនេះគឺ ៥.៤០០ រៀល ម៉ាស៊ូតនិង ស៊ុបពែរប្រហាក់ ប្រហែលគ្នាគឺដល់៦.៧០០ រៀល ខណៈហ្គាសវិញគឺរង្វង់៣.៣០០ នៅក្នុងមួយលីត្រ ។
ចែករំលែកព័តមាននេះ