នាយកដ្ឋានបុរាណវិទ្យា ចុះធ្វើកំណាយ និងស្រាវជ្រាវប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់ភ្នំបាយ៉ង់ ខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ ។…
ខេត្តតាកែវ ៖ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ ។…
ខេត្តតាកែវ ៖ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី២២ ខែមីនានេះ ។

មន្ត្រីជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា កំពុងចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ប្រាសាទបាយ៉ង់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដោយមានគោលបំណងសំខាន់ៗចំនួន ៤គឺ ៖
– ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋាន ទៅតាមប្រភេទដូចជា ប្រាសាទ ទួលបុរាណ ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។ល។

– កសាងផែនទី និងថតរូប 3Dប្រាសាទ
– ធ្វើកំណាយស្រាវជ្រាវ នៅទីតាំងសំខាន់ៗដែលចាំបាច់ដូចជា កំពែង និងទីតាំងសំខាន់ផ្សេងៗ
– កំណត់អាយុកាលនៃបុរាណដ្ឋាន ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ។
ការសិក្សាស្រាវជ្រាវនេះ ក៏មានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវជាតិដូចជា វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមសហការពីអាជ្ញាធរដែនដីនៅកម្រិតស្រុក ឃុំ និងភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផងដែរ ។
គម្រោងស្រាវជ្រាវនេះបានទទួលការឧបត្ថម្ភថវិកាទាំងស្រុងពីឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ៕





ចែករំលែកព័តមាននេះ