ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​រថយន្ត​កែ​ច្នៃបំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេក​ទេស​ជា​ច្រើន​គ្រឿង ត្រូវបាន​បង្ក្រា.ប​ក្នុង​តំបន់ បឹង​កក់

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ កម្លាំង​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញបាន​ធ្វើការ​បង្ក្រាប និង​ឃាត់​រថយន្ត និង​ម៉ូតូ​កែ​ឆ្នៃជា​ច្រើន​គ្រឿង យក​ទៅ​ធ្វើ​ការ​អប់រំ​ណែនាំ​តាម​ជំនាញ ។ ប្រតិបត្តិការខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១…

រាជធានីភ្នំពេញ ៖​ កម្លាំង​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញបាន​ធ្វើការ​បង្ក្រាប និង​ឃាត់​រថយន្ត និង​ម៉ូតូ​កែ​ឆ្នៃជា​ច្រើន​គ្រឿង យក​ទៅ​ធ្វើ​ការ​អប់រំ​ណែនាំ​តាម​ជំនាញ ។

ប្រតិបត្តិការខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១ ​ខែ មិ​នា ឆ្នាំ ២០២៦ នៅ​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អាវុធ​ហត្ថ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ប្រតិបត្តិការ​កម្លាំង​អាវុធ​ហត្ថ រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញ បាន​ដាក់​គោលដៅ​នៅ​ក្នុង​តំបន់​បឹង​កក់ ដើ​ម្បី​ជួយ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​លើមធ្យោបាយ​កែឆ្នៃ​បំពង់ ស៊ី​ម៉ាំង ដែលធ្វើ​ឲ្យ​ប៉ពាល់​ដល់​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ ក៍​ដូច​ជា បាត់​បង់​សណ្តាប់​ធ្នាប់សាធារណៈ ដូច​នេះ​ហើយ នៅ​នេះ​កម្លាំង​បាន​ធ្វើការ​បង្ក្រាប ឃាត់​បាន​ម៉ូតូ​ចំនួន​១១​គ្រឿង និង​រថយន្ត​២​គ្រឿង ដែល​កែ​ឆ្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស​ផង​ដែរ (​ក្នុង​នោះ​មាន​រថយន្ត​មួយ​គ្រឿង​របស់ តារា​ ​រ៉េប ម្នាក់​ផង​ដែរ​)

ក្រោយ​រង្វង់​ប្រតិបត្តិការ​នេះ បន្ទាប់​ពី​ឃាត់​បាន ហើ​យ​កម្លាំង​ជំនាញ​បាន​យក​មធ្យោបាយ​ទាំងអស់ ទៅ​រក្សា​ទុក​នៅ​បញ្ជាការ​ដ្ឋា​ន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​គោលការណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ