ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរ​ដ្ឋា​ភិ​បាល ​ហាមឃាត់​ការ​ផ្ដល់​រង្វាន់​តាម​រយ​:​ក្រវិល​កំប៉ុង​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​​១ តុលា​ តទៅ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុវត្ត​គោលការណ៍​ហាមឃាត់​ការ​ផ្ដល់​រង្វាន់​តាម​រយ​:​ក្រវិល​កំប៉ុង​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ នេះ​តទៅ​។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុវត្ត​គោលការណ៍​ហាមឃាត់​ការ​ផ្ដល់​រង្វាន់​តាម​រយ​:​ក្រវិល​កំប៉ុង​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ នេះ​តទៅ​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​បណ្ឌិត សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា​តប​កម្ម​វត្ថ ស្តី​ពី​គោលការណ៍​អំពី​វិធានការ​ដើម្បី​គ្រប់គ្រង​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្នុងស្រុក​និង​យោង ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជ្រាប​ថា អនុលោម​តាម​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ខ្ញុំ​សូម​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ នូវ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ស្តី​ពី​វិធានការ​ដើម្បី​គ្រប់គ្រង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្នុងស្រុក​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ត្រូវ​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដោយ​ហាមឃាត់​ការ​ផ្តល់​រង្វាន់ តាម​រយៈ​ការ​គាស់​ក្រវិល​កំប៉ុង ឬ​គម្រប​ផលិតផល ឬ​ការ​ផ្តល់​រង្វាន់​តាម​ទម្រង់​ផ្សេង​ៗ សម្រាប់​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ជា​ពិសេស​ភេសជ្ជៈ ប៉ូវ​កម្លាំង ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​២០២៦ ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ តទៅ គ្រប់ សហគ្រាស​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​រង្វាន់ និង​មិន​ត្រូវ​មានការ​បញ្ជា​ទិញ​ថ្មី នាំ​ចូល ឬ​ផលិត នូវ​គម្រប​ផលិតផល​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ដែល​មានការ​ផ្តល់​រង្វាន់​ទៀត​ឡើយ​។

ពង្រឹង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា និង​ការ​លើកកម្ពស់​អនុលោម​ភាព​បន្ថែម​ទៀត ដោយ​បញ្ឈប់ ទាំងស្រុង​នូវ​ការ​ផ្តល់​រង្វាន់​លើ​ក្រវិល​កំប៉ុង ឬ​គម្រប​ផលិតផល ឬ​ការ​ផ្តល់​រង្វាន់​តាម​ទម្រង់​ផ្សេង​ៗ សម្រាប់ ផលិតផល​គ្រឿង​ស្រវឹង ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​២០២៦ ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ តទៅ គ្រប់​សហគ្រាស​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​រង្វាន់ និង​មិន​ត្រូវ​មានការ​បញ្ជា​ទិញ​ថ្មី នាំ​ចូល ឬ ផលិត នូវ​គម្រប​ផលិតផល​គ្រឿង​ស្រវឹង ដែល​មានការ​ផ្តល់​រង្វាន់​ទៀត​ឡើយ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា​សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ចាត់ចែង​អនុវត្ត តាម​ការ​ណែនាំ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ