ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មផ្ទុះរោងចក្រកាំជ្រួច​៖ មនុស្សស្លា.ប់​កើនដល់​២១​នាក់ និងរបួសជាង​៦០​នាក់

1 ម៉ោង មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​ CCTV រាយការណ៍​នា​ ថ្ងៃ​ទី​៥​ ឧសភា​ ថា ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្នុង​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ នៅ​ភាគ​កណ្ដាល​ចិន​…

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​ CCTV រាយការណ៍​នា​ ថ្ងៃ​ទី​៥​ ឧសភា​ ថា ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្នុង​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ នៅ​ភាគ​កណ្ដាល​ចិន​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់ ​និង​៦១​នាក់​រង​របួស ​។

ទូរទស្សន៍​នោះ​​គូសបញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាន​ នា​ថ្ងៃ​ទី​៤ ​ឧសភា​ វេលា​ម៉ោង​១៦​ និង​៤៣​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​រោងចក្រ​LIUYANG HUASHENG FIREWORKS MANUFACTURING AND DISPLAY COMPANY ​ស្ថិត​នៅ​ខេត្ត​ហ៊ូ​ណា​ន់ ​ភាគ​កណ្ដាល​ចិន​។ បណ្ដា​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្ដាញ​​សង្គម​បង្ហាញ​ការ​ផ្ទុះ​ជាប់​គ្នា​រដឹក និង​ពពក​ផ្សែង​ដ៏​ធំ​ហុយ​ទៅ​លើ​អាកាស​។

បណ្ដា​រូបភាព​ផ្សាយ​ដោយ​ទូរទស្សន៍​CCTV ​បង្ហាញ​បំណែក​នានា​នៅ​រាយ​ប៉ាយ ត្រង់​បណ្ដា​អគារ​រង​ការ​បំផ្លាញ​ដោយ​ការ​ផ្ទុះ ហើយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​កាយ​គំនរ​បាក់បែក​។ អគារ​មួយ​ចំនួន​ដែល​មិនរ​លំនៅ​តែ​មាន​ផ្សែងហុយ​ចេញ ហើយ​អគារ​ជា​ច្រើន​ប៉ើ​ង​ដំបូល​បាត់​ ។

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​អំពាវនាវ​ដល់​គ្រប់​គ្នា ឲ្យ​យកចិត្តទុកដាក់​ជួយ​ព្យាបាល​បណ្ដា​អ្នក​របួស រុករក​បណ្ដា​អ្នក​បាត់​ខ្លួន​ហើយ​រក​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នោះ​។ ស្ថិត​ក្នុង​តំបន់​ជនបទ​មួយ​រោងចក្រ​កាំជ្រួច​ភ្លើង ​LIUYANG ផលិត​ប្រមាណ​ជា​៦០%​នៃ​កាំជ្រួច​ភ្លើង​ដែល​លក់​នៅ​ចិន និង​៧០%​នៃ​ការ​នាំ​ចេញ​ ។

កាលពី​ឆ្នាំទៅ​មិ​ញ ​ការ​ផ្ទុះ​ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​ក្នុង​ខេត្ត​ហ៊ូ​ណា​ន់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ ។ កាលពី​ខែកុម្ភៈ​ កន្លង​ទៅ​ ការ​ផ្ទុះ​ជា​ច្រើន ក្នុង​បណ្ដា​ហាង​លក់​កាំជ្រួច​ភ្លើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​២០​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ