ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាស​ផ្អាក«ប្រតិបត្តិការ​គម្រោង​សេរីភាព»​នៅ​ច្រក​សមុទ្រ​ហ័​មូស ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយអ៉ី​រ៉​ង់

30 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ នា​ថ្ងៃ​ទី​៥​ ឧសភា​ ផ្អាក​ប្រតិបត្តិការ​អម​ការពារ​បណ្ដា​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ប្រតិបត្តិការ​នោះ​មានឈ្មោះ​ថា គម្រោង​សេរីភាព ទុក​ពេល​រង់ចាំ​មើល​កិច្ច…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ នា​ថ្ងៃ​ទី​៥​ ឧសភា​ ផ្អាក​ប្រតិបត្តិការ​អម​ការពារ​បណ្ដា​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ប្រតិបត្តិការ​នោះ​មានឈ្មោះ​ថា គម្រោង​សេរីភាព ទុក​ពេល​រង់ចាំ​មើល​កិច្ច ព្រមព្រៀង​អាច​ត្រូវ​បង្ហើយ​ និង​ចុះហត្ថលេខា​ជាមួយ​
អ៉ី​រ៉​ង់​ ។ លោក​ត្រាំ​ចាត់​ទុក​ការ​ចរចា​ថា​កំពុង​មានការ​រីក​ចម្រើន​ធំ​ៗ​ ។

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ដោយ​គិតដល់​ជ័យជម្នះ​ដ៏​ធំ​ខាង​យោធា និង​ការ​រីក​ចម្រើន​ធំ​ៗ​ដែល​សម្រេច​បាន​សំដៅ​ទៅ​រក​កិច្ចព្រមព្រៀង​ពេញលេញ ​និង​ជា​ស្ថាពរ​មួយ​ជាមួយ​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់ ប្រតិបត្តិ​គម្រោង​សេរីភាព​នឹង​ត្រូវ​ផ្អាក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដើម្បី​រង់ចាំ​មើល​ថា​ តើ​កិច្ចព្រមព្រៀង​មួយ​អាច​ត្រូវ​បង្ហើយ​និង​ចុះហត្ថលេខា​។ លោក​បញ្ជាក់​ថា​ការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែ​អ៉ីរ៉​ង់ ដែល​មាន​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៣​ មេ​សា​ មក ត្រូវ​រក្សា​ទុក​និង​ថា ការ​ផ្អាក​ប្រតិ​បត្តិការ​ធ្វើ​ឡើង​តាម​សំណើ​ប៉ា​គី​ស្ថាន​ និង​របស់​ប្រទេស​ដទៃ​ៗ​ទៀត​ ។

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ប្រកាស​ថា រង​ការ​វាយប្រហារ​ជា​ច្រើន​របស់​អ៉ី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ជា​ថ្ងៃ​ដំបូង​នៃប្រតិបត្តិ​ការ​របស់​អា​មេ​រិ​ក សំដៅ​ស្ដារ​ឡើង​វិញ​ចរាចរណ៍​របស់​បណ្ដា​នាវា​កាត់​ច្រក​សមុទ្រ​ហ័​រ​មូស ពិសេស​វាយប្រហារ​ទីតាំង​ប្រេង​សំខាន់​បំផុត​មួយ​របស់​ខ្លួន​ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ ។ ក្រុង​តេ​ហេ​រ៉​ង់​បាន​ត្រួតត្រា​ និង​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស ជា​ច្រក​ដឹក​ប្រេង​ឆ្លងកាត់​សំខាន់​មួយ​។ តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​ទី​ភា្ន​ក់​ងារ​សន្តិសុខ​សមុទ្រ​អង់គ្លេស UKMTO ថា មាន​នាវិក​ប្រមាណ​ជា​២០.០០០​នាក់ ជាប់​នៅ​ជាមួយ​នាវា​របស់​ពួក​គេ នៅ​មាត់ច្រក
​សមុទ្រ​សំខាន់​នោះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​៤​ ឧសភា​ ទៅ​អា​មេ​រិ​ក​​បើក​ធ្វើ​ប្រតិបត្តិការ​មួយ​មានឈ្មោះ​ថា​ប្រតិបត្តិការ​គម្រោង​សេរីភាព ក្នុង​គោលបំណង​ស្ដារ​ឡើង​វិញ​ចរាចរណ៍​កាត់​ច្រក​សមុទ្រ​ហ័​រ​មូស​។ ប្រតិបត្តិការ​នេះ​ គឺ​អម​ការពារ បណ្ដា​នាវា​របស់​ប្រទេស​ទី​៣ ដែល​ជាប់​គាំង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។ សហគ្រាស​ឯកទេស​ក្នុង​ការ​តាមដាន​នាវាចរណ៍​តាម​សមុទ្រ​AXSMARINE គូសបញ្ជាក់​ថា ចំនួន​នាវា​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ដែល​ជាប់​គាំង​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ មាន​ដល់​៩១៣​គ្រឿង​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ មេ​សា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ