សង្គ្រាមអ៉ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរ៉ូប៊ីយ៉ូអះអាង នាធ្ងៃទី៥ ឧសភា ថា ដំណាក់កាលនៃការវាយលុកក្នុងជម្លោះជាមួយអ៉ីរ៉ង់ ត្រូវបានបញ្ចប់ហើយ។ លោកថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន ។

លោករ៉ូប៊ីយ៉ូថ្លែងថា ប្រតិបត្តិការវាយលុកប្រឆាំងអ៉ីរ៉ង់ត្រូវបានបញ្ចប់ ដូចដែលប្រធានាធិបតីអះអាងប្រាប់ដល់សភា ។ យើងឈានដល់ដំណាក់កាលនេះហើយ ។ លោកលើកឡើងទៀតថា ក្រុងវ៉ាស៊ីនតោននាពេលនេះ ស្ថិតក្នុងដំណាក់កាលការពារមួយ ជាមួយប្រតិបត្តិការថ្មី ប្រកាសដោយលោកដូណាល់ត្រាំដែលមានឈ្មោះថា គម្រោងសេរីភាព ដែលប្រតិបត្តិការនោះ ឥឡូវត្រូវបានលោកត្រាំប្រកាសផ្អាកទៀត។
កាលពីថ្ងៃទី១ ឧសភា លោកត្រាំបានផ្ញើសារលិខិតជូនដល់បណ្ដាអ្នកទទួលខុសត្រូវរបស់សភាទាំង២ថា ការប្រទូស្តរ៉ាយប្រឆាំងអ៉ីរ៉ង់ត្រូវបានបញ្ចប់ហើយ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ