ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរន្ទះបា.ញ់! ឆ.ក់យកជីវិ.ត​ស្ត្រីចំណាស់វ័យជាង៧០ឆ្នាំ​ម្នាក់ និង​មេគោ​ផើម មួយ​ក្បាល​

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ចំណាស់​អាយុ 71 ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត ​ដោយសារ​តែ​ត្រូវ​ផ្ទះ​បាញ់​ក្នុង​ពេល​ដែល​គាត់​កំពុង​ដើរ​ដឹកគោ​​ពី​វាលស្រែ​ត្រឡប់​នៅផ្ទះ​វិញ​។ ចំណែក​មេគោ​ផើម​មួយ​ក្បាល​ទៀត ក៏​​ត្រូវ​​រន្ទះបាញ់ ​បណ្ដាល​ឲ្យ​ងាប់​ក្នុង​ពេល​បន្ទាប់​គ្នា​នោះ​ផង​ដែរ​។ ហេតុការណ៍​នេះ…

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ចំណាស់​អាយុ 71 ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត ​ដោយសារ​តែ​ត្រូវ​ផ្ទះ​បាញ់​ក្នុង​ពេល​ដែល​គាត់​កំពុង​ដើរ​ដឹកគោ​​ពី​វាលស្រែ​ត្រឡប់​នៅផ្ទះ​វិញ​។ ចំណែក​មេគោ​ផើម​មួយ​ក្បាល​ទៀត ក៏​​ត្រូវ​​រន្ទះបាញ់ ​បណ្ដាល​ឲ្យ​ងាប់​ក្នុង​ពេល​បន្ទាប់​គ្នា​នោះ​ផង​ដែរ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 12 និង 30​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី 5 ឧសភា នៅ​ចំណុច​ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សំរឹទ្ធ សា​ម៉ុ​ន អាយុ 71 ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​ថា នៅ​វេលា​ម៉ោង 12 ថ្ងៃត្រង់ មេឃ​បាន​ធ្លាក់​ភ្លៀង លាយឡំ​និង​ខ្យល់​យ៉ាង​ខ្លាំង ដោយ​បារម្ភ​គោ​របស់​ខ្លួន​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​ដឹកគោ​មក​ផ្ទះ​ទាំង​ភ្លៀង ហើយ​ពេល​មក​ជិត​ដល់​ផ្ទះ​ក៏​ត្រូវ​រន្ទះបាញ់​ចំ បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពីរ​រន្ទះបាញ់​ត្រូវ​ស្ត្រី​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លាប់​បាន​១​ម៉ោង​ក្រោយមក នៅ​ឃុំ​ក្រាំង​ស្វាយ​ស្រុក​ព្រះស្ដេច មេគោ​ផើម​ដែល​ម្ចាស់​ចងឱ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ ក៏​ត្រូវ​រន្ទះបាញ់ បណ្ដាល​ឲ្យ​ងាប់​ភ្លាម​ៗ​ផង​ដែរ​។

អាជ្ញាធរ និង​សមត្ថកិច្ច បាន​អំពាវនាវ​ឲ្យ​ប្រជា ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ពេល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​នាំ​សត្វ​ចិញ្ចឹម​និង​កូនចៅ ចូល​រក​កន្លែង​មាន​សុ​វត្ថ​ភាព ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​តែ​កត្តា​ធម្មជាតិ​បែប​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ