ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករអាមេរិកម្នាក់ថា បើកម្ពុជាចង់ក្លាយជាប្រទេសមានចំណូលខ្ពស់នៅ២០៥០ ត្រូវតែកំណែទម្រង់

1 អាទិត្យ មុន

លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) អតីត​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា បើ​កម្ពុជា​ចង់​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​២០៥០ អ្វី​ដែល​ចាំបាច់​បំផុត​គឺ​ត្រូវ​តែ​កំណែទម្រង់ ។ ចំណែក​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដឹង​ថា…

លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) អតីត​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា បើ​កម្ពុជា​ចង់​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​២០៥០ អ្វី​ដែល​ចាំបាច់​បំផុត​គឺ​ត្រូវ​តែ​កំណែទម្រង់ ។

ចំណែក​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​នេះ​ផង​ដែរ ។

នៅ​ក្នុង​នាម​ជា​វិនិយោគិន​អា​មេ​រិ​កមួយ​រូប មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​ពិភព​វិនិយោគ​នៅ​កម្ពុជា លោក បា​ណេ​ត បាន​អះអាង​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ថា​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ និង​ធន់ ទោះបីជា​មាន​បញ្ហា​ប្រឈម​ក៏​ដោយ ប៉ុន្តែ​បើ​ចង់​សម្រេច​គោលដៅ​កំណត់​សម្រាប់​ឆ្នាំ​២០៥០ កម្ពុជា គឺ​ត្រូវការ​កំណែទម្រង់ ។

លោក​បាន​អះអាង​ថា «​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ និង​ធន់​… ប៉ុន្តែ​ប្រសិនបើ​ចង់​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ កំណែទម្រង់ គឺ​ត្រូវការ​ជា​ចាំបាច់ ជា​ពិសេស​ដើម្បី​លុប​បំបាត់ និង​កាត់​បន្ថយ​បែបបទ​រដ្ឋបាល និង​អាជ្ញាប័ណ្ណ​ស្មុគស្មាញ ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈរ​» ។

តាម​លទ្ធផល​នៃ​ការ​អង្កេត​មួយ​របស់​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពេល​នៅ​ដល់​ឆ្នាំ​២០៥០ ប្រសិនបើ​កម្ពុជា​ចង់​ឲ្យ​គោលដៅ​សម្រេច​បាន គឺ​កម្ពុជា​ត្រូវការ​ការ​ប្តេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់ ៦,៦​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ