ការអង្កេតមួយដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញថា ក្រុមហ៊ុននានា នៅតែរំពឹងថាឆ្នាំ២០២៦ ពួកគេនៅតែអាចរកប្រាក់ចំណេញបាន ហើយភាគច្រើននៅតែរំពឹងថា នឹងបង្កើនការវិនិយោគ ។
របាយការណ៍ដែលបានរកឃើញតាមការស្ទង់មតិ ដែលបានធ្វើឡើងតាមអនឡាញ ក្នុងខែមីនា ឆ្នាំ ២០២៦ ជាមួយនឹងតំណាងក្រុមហ៊ុន៤០៩ ក្រុមហ៊ុន លទ្ធផលទទួលបាន គឺថាអ្នកផ្តល់ចម្លើយ គឺនៅតែមានទស្សនវិស័យអាជីវកម្មប្រកបដោយភាពវិជ្ជមាន ជាមួយនឹងភាពធន់គួរឱ្យភ្ញាក់ផ្អើល ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនភាគច្រើន នៅតែបង្ហាញនូវក្តីរំពឹងលើប្រាក់ចំណេញនៅឆ្នាំ ២០២៦ ប៉ុន្តែទោះយ៉ាងណាពួកគេជឿថា កំណើនដ៏វិជ្ជមាននេះវាអាចមិនគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលបំណងរបស់រដ្ឋាភិបាលឡើយ ។
ជាមួយគ្នានោះ ការអង្កេតក៏បានបញ្ជាក់ផងដែរថា មានអ្នកឆ្លើយដល់ទៅ៦៣ភាគរយ ជឿជាក់ថា នៅក្នុងរយៈពេល១២ខែទៅមុខ ពួកគេនឹងបង្កើនការវិនិយោគនៅកម្ពុជា ខណៈដែលអ្នកដែលឆ្លើយថាទេ គឺមាន៣៧ភាគរយ ៕
ចែករំលែកព័តមាននេះ