ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​គ្រាប់បែក​ចង្កោម​ទៅ​គប់​លេង ផ្ទុះ​ស្លា​.​ប់ម្នាក់ និង​របួស​ធ្ង​.​ន់​ម្នាក់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រើសបាន​គ្រាប់បែក​ចង្កោមយក​ទៅ​គប់​លេង​ផ្ទុះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម…


ខេត្តបន្ទាយមានជ័យ ៖ រើសបាន​គ្រាប់បែក​ចង្កោមយក​ទៅ​គប់​លេង​ផ្ទុះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចាន់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និងអ្នករង​របួសធ្ងន់​ម្នាក់​ទៀត​ឈ្មោះ តា ចាស់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លោ​ក្រាម ស្រុក​ស្វាយចេក​។

កម្លាំង​​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បានប្រាប់​ថា នៅ​ពេល​ជន​រង​គ្រោះ​ទាំង២​នាក់​រើស​បាន​គ្រាប់បែក​ចង្កោម​របស់​ភាគី​ថៃ​ដែល​សេសសល់​កាលពី​សង្គ្រាម ឈ្មោះ ចាន់ សា​រ៉េ​ត អ្នករើស​បាន​ ក៏យក​ទៅ​គប់​លេង​នៅ​ផ្ទះ​ឈ្មោះ តា ចាស់ បណ្តាល​ឱ្យផ្ទុះ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។

អាជ្ញាធរ​បាន​បញ្ជាក់​ដែរ​ថា សូម​ទទូច​សុំ​អោយ​ប្រជាពលរដ្ឋ​បើ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​មេត្តា​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្បែរ​ខ្លួន ដោយ​មិន​ត្រូវ​រើស​មក​កាន់ ឬ​គប់​លេង​បង្ក​គ្រោះថ្នាក់​បែប​នេះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ