ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង៣ស្ថាប័ន​​កំពុង​ឈ​រជើង​ជួរ​មុខ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ បាន​​ទទួល​អំណោយ​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​បី​ស្ថាប័ន​ដែល​កំពុង​ឈ​ជើង​ជួរ​មុខ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ទទួល​អំណោយ​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​នៅ​មន្ទី​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ខេត្តបន្ទាយមានជ័យ​។ លោក ឃុន វុ​ទ្ធី ប្រធាន​មន្ទី​សង្គមកិច្ច​យុវ​និ​តិ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​តំណាង​កម្លាំង​បី​ស្ថាប័ន​ដែល​កំពុង​ឈ​ជើងការ​ពារ​បូរណៈភាព​ទឹកដី​កម្ពុជា ជា​អំណោយ​ឯកឧត្តម…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​បី​ស្ថាប័ន​ដែល​កំពុង​ឈ​ជើង​ជួរ​មុខ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ទទួល​អំណោយ​ពី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​នៅ​មន្ទី​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ខេត្តបន្ទាយមានជ័យ​។

លោក ឃុន វុ​ទ្ធី ប្រធាន​មន្ទី​សង្គមកិច្ច​យុវ​និ​តិ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​តំណាង​កម្លាំង​បី​ស្ថាប័ន​ដែល​កំពុង​ឈ​ជើងការ​ពារ​បូរណៈភាព​ទឹកដី​កម្ពុជា ជា​អំណោយ​ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា ដើម្បី​ជួយ​ដល់​កម្លាំង​ជួរ​មុខ​និង​ការពារ​អធិបតេយ្យភាព​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទាហាន​ភាគី​ថៃ​បាន​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា និង​បើក​ការ​បាញ់ប្រហារ​ហើយ​កម្លាំង​ទាំង​បី​ស្ថាប័ន​បាន​ខិតខំ​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្តបាន​ការពារ​បូរណៈភាព​ទឹកដី​នេះ​ជា​បុព្វហេតុ​ការពារ​ជាតិ​និង​មាតុភូមិ​។

លោក ឃុន វុ​ទ្ធី បាន​បញ្ជាក់​ថា​៖​ជា​ការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតៈ​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា និង​ជា​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ចំពោះ​វី​រៈ​កងទ័ព​ដែល​កំពុង​ការពារ​អធិបតេយ្យភាព​កម្ពុជា​និង​ជា​ការ​សម្តែង​ដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​បាន​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​កម្លាំង​ស្ថាប័ន​មាន​ប៉ូ​លី​ស យោធា កងរាជអាវុធហត្ថ ក្នុង​១​អង្គភាព​ទទួល​បាន​ធុង​ដាក់​ទឹក​ចំណុះ​៣៥​លី​ត្រ​ចំនួន​១០០​ធុង អង្ករ​២០០​កា​រ៉ុ​ង​តូច​ទឹកបរិសុទ្ធ​៥០​កេស មី​៥០​កេស ភួយ​៧០​កាហ្វេ​៥​កេស ភេ​ជ្ជៈ​៥០០​កំប៉ុង អំបុក​៧២០​ដប​ឆៃប៉ូវ​៥១៤​កញ្ចប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ