ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌ ទៅ​ចែក​ជូន​វីរ​កងទ័ព​នៅ​ព្រំដែន​ព្រះ​វិហារ និង​ស្ទឹង​ត្រែង ពេល​បុណ្យចូលឆ្នាំ​ខ្មែរ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សប្បុរសជន​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សប្បុរសជន​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ជូន​ដល់​កងទ័ព និង​ក្រុម​គ្រួសារ​កងទ័ព​ការពារ​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ​។

យោង​តាម​សេចក្តី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា ឆ្នាំ​២០២៦ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​នាំ​យក​អំណោយ​ជា​ថវិកា ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ជូន​ដល់​កង​យោធពលខេមរភូមិន្ទ ដែល​ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ​រួម​មាន កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ វរ​នគរបាល ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន ប្រចាំ​ទិស​ប្រាសាទព្រះវិហារ និង​កងពលតូច អន្តរាគមន៍​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ផ្សារ​ភ្ជាប់ នូវ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ រវាង​សមរភូមិ​ជួរ​ក្រោយ និង​វីរ​យុទ្ធ​ជន​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក​ជំទាវ អស់លោក លោកស្រី ជា​ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន លោក លោកស្រី អភិបាល​ខណ្ឌ ប្រធាន​មន្ទីរ អង្គភាព​ចំណុះ​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ រយៈពេល​វែង​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន និង​ការ អភិវឌ្ឍន៍ តាម​បន្ទាត់​ព្រំដែន ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌ របស់​ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក​ជំទាវ អស់លោក លោកស្រី ដែល​ជា​វប្បធម៌ នៃ​ការ​ចែករំលែក​ក្នុង​ស្មារតី​ភាតរភាព​របស់ ប្រជាជាតិ​យើង ។

អំណោយ​ទាំងអស់ សូម​មេត្តា​យក​មក​ប្រគល់​ជូន​នៅ​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ រៀង​រាល់ ម៉ោង​ធ្វើការ ទូរស័ព្ទ​លេខ ០៦១ ៧៩៩ ៩៩៧ / ០១៧ ៨៦៧ ៨៧២ ឬ​បង្វែរ​តាម​គណនី​ធនាគារ ABA របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ PHNOM PENH CAPITAL HALL លេខ​៖ 599 778 899 (KHR) និង​លេខ​៖ 399 778 899 (USD) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ