ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​រាជ​ទម្ងន់​ជិត​១០០​គី​ក្រាម​មួយ​ក្បាល​ទៀត​ហើយ​ដែល​ប្រជា​នេសាទ​ចាប់​បាន​ប្រគល់​ជូន​ជំនាញ​ជលផល

1 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រី​រាជ​ជា​ពូជ​ត្រី​ប្រភេទ​កម្រ​១​ក្បាល​ទៀត​ហើយ ដែល​ប្រជា​នេសាទ​ស្ថិត​នៅ​ភូមិ​តា​ដោក ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់​បាន​និង​ប្រគល់​ជូន​​មន្ត្រីជំនាញ​ជលផល​យក​ទៅ​ព្រ​លែង​ចូល​ដែន​ធម្មជាតិ​វិញ ។ លោក…

ខេត្តកំពង់ឆ្នាំង ៖ ត្រី​រាជ​ជា​ពូជ​ត្រី​ប្រភេទ​កម្រ​១​ក្បាល​ទៀត​ហើយ ដែល​ប្រជា​នេសាទ​ស្ថិត​នៅ​ភូមិ​តា​ដោក ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់​បាន​និង​ប្រគល់​ជូន​​មន្ត្រីជំនាញ​ជលផល​យក​ទៅ​ព្រ​លែង​ចូល​ដែន​ធម្មជាតិ​វិញ ។

លោក ​ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​លែង​ត្រី​រាជមួយ​ក្បាល​នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ​។ ក្រោយ​ពី​ទទួល​បាន​ត្រី​រាជ​មួយ​ក្បាល​នេះ មន្ត្រី​ជំនាញ​ជលផល​បាន​ធ្វើការ​ថ្លឹង​និង​វាស់​ប្រវែង​វា​មាន​ទម្ងន់​រហូត​ទៅ​ដល់​៨០​គីឡូក្រាម និង​ដងខ្លួន​ប្រវែង​១.២៩​ម៉ែត្រ ។ នេះ​ជា​ត្រី​រាជ​ក្បាល​ទី​៣​ហើយ​នៅ​ក្នុង​ដែន​ធម្មជាតិ​ខេត្តកំពង់ឆ្នាំង ដែល​ប្រជា​នេសាទ​ចាប់​បាន​យក​មក​ប្រគល់​អោយ​ជំនាញ​ជលផល​យើង​ធ្វើការ​ព្រ​លែង​វិញ ។

លោក ងិ​ន ហ៊ុន ក្នុង​នាម​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ដែល​ចាប់​បាន​ពូជ​ត្រី​ប្រភេទ​កម្រ ត្រូវ​រាយការណ៍​ជូន​មក​អាជ្ញាធរ ក៏​ដូច​ជា​ជំនាញ​ជលផល ដើម្បី​ធ្វើការ​អភិរក្ស ព្រ​លែង​ចូល​ក្នុង​ទន្លេសាប​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ