ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​តាំង វេ ៖ ​បរិ​ភោគ​​ខ្លាញ់​​គឺ​ជា​បច្ច័យ​​ល្អ​សម្រាប់​ស្បែក​

12 ឆ្នាំ មុន

ថ្មី​ៗ​នេះ​តារា​ភាព​យន្ត​ចិន​នាងតាំង វេ (Tang Wei) បាន​និយាយថា ​ការ​បរិភោគ​​ខ្លាញ់​ដែល​​យក​ចេញ​ពី​សាច់ គឺ​មាន​សារ​​ប្រយោជន៍​ដល់​ស្បែក​របស់​​​លោក​អ្នក ។ ​នាង​និយាយ​បែប​នេះ​នៅ​ក្នុងពិធី​សម្ពោធ​បើក​សាខា​ក្រុម​ហ៊ុន​​ផលិត​ផល​ ថែរក្សា​សម្ផស្ស​​ម៉ាក SK II របស់​ជប៉ុន ។ តារា​ភាព​យន្ត​​អាយុ​៣២​ឆ្នាំ រាង​តូច​ច្រឡឹង​រូប​នេះ​ទទួល​អារម្មណ៍​​រំភើប​ញាប់​ញ័រ​​ ខណៈ​​ពេល​​ឃើញ​​អ្នក​សារ​ព័ត៌​មាន​​មក​ចូលរួម​យ៉ាង​ច្រើន ​ហើយ​នាង​ខំ​ប្រឹង​ទប់​ជំហរ និង​និយាយ​ថា

ថ្មី​ៗ​នេះ​តារា​ភាព​យន្ត​ចិន​នាងតាំង វេ (Tang Wei) បាន​និយាយថា ​ការ​បរិភោគ​​ខ្លាញ់​ដែល​​យក​ចេញ​ពី​សាច់ គឺ​មាន​សារ​​ប្រយោជន៍​ដល់​ស្បែក​របស់​​​លោក​អ្នក ។ ​នាង​និយាយ​បែប​នេះ​នៅ​ក្នុងពិធី​សម្ពោធ​បើក​សាខា​ក្រុម​ហ៊ុន​​ផលិត​ផល​ថែរក្សា​សម្ផស្ស​​ម៉ាក SK II របស់​ជប៉ុន ។

តារា​ភាព​យន្ត​​អាយុ​៣២​ឆ្នាំ រាង​តូច​ច្រឡឹង​រូប​នេះ​ទទួល​អារម្មណ៍​​រំភើប​ញាប់​ញ័រ​​ ខណៈ​​ពេល​​ឃើញ​​អ្នក​សារ​ព័ត៌​មាន​​មក​ចូលរួម​យ៉ាង​ច្រើន ​ហើយ​នាង​ខំ​ប្រឹង​ទប់​ជំហរ និង​និយាយ​ថា ​ការ​បរិ​ភោគ​​អាហារ​ទាំង​នេះ​នឹង​មិន​បណ្តាល​ឱ្យ​​លោក​​អ្នក​​កើន​ជាតិ​ខ្លាញ់​​ឡើយ ប្រសិន​បើ​​លោក​អ្នក​ហាត់​ប្រាណ​នោះ ។
នៅ​​ក្នុង​កិច្ច​សម្ភាសន៍​​ជា​មួយ RazorTV ​នាង​បាន​និយាយ​ថា «វា​ជា​អាហារ​​ផ្តល់​ថាម​ពល​ដល់​រាង​កាយ ដោយ​សារ​លោក​អ្នក​អាច​ទទួល​នូវ​សារ​ធាតុ​បំប៉ន​​កម្លាំង​ពី​អាហារ​ទាំង​នោះ វា​អាច​ឱ្យ​​រាង​កាយ​របស់​លោក​អ្នក​កាត់​បន្ថយ​​នូវ​កាឡូរី» ។

ការ​ចែក​រំលែក​​នូវ​ចំណេះ​ដឹង​នេះ នាង​ក៏​បាន​បង្ហើប​ពី​អាថ៌​កំបាំង​​ដើម្បីថែរក្សា​​រាង​ឱ្យ​នៅ​តូច​ច្រឡឹង ​រួម​ទាំង​វិធី​សាស្ត្រ​ក្នុង​ការ​តម​អាហារ​ពេញ​មួយ​ថ្ងៃ ដោយ​មិន​ចាំ​បាច់​​ញ៉ាំផង​ដែរ ។ ​នាង​បាន​បន្ត​ថា ជា​រឿយៗ​​ភាព​ល្ហិត​ល្ហៃ​​ហេវ​ហត់​​បាន​បណ្តាល​ឱ្យ​នាង​បរិភោគ​អាហារ​​យ៉ាង​ច្រើន​ក្រោយម​ក​នាង​ក៏ធាត់​ឡើងៗ ។ ​​ពេល​នោះ​រាង​កាយ​របស់​នាង​​កាន់​​តែ​ទន់​ខ្សោយ​ ហើយ​នាង​គិត​ថា ​សុខ​ភាព​របស់​នាង​មិន​ល្អ​ឡើយ ។ ដូច្នេះ​ហើយ​នាង​ក៏​បាន​រៀបចំពេល​វេលា​ថ្មី​មួយ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ច្រើនតាម​ដែល​អាច​​ធ្វើ​ទៅ​បាន ។

នាង​​តាំង វេ បាន​បន្ថែម​​ទៀត​ថា នៅ​ពេល​ដែល​លោក​អ្នក​បរិភោគ​ច្រើន ការ​ងារ​ដែល​លោក​ អ្នក​​ត្រូវ​ធ្វើ​នោះ គឺ​ហាត់​ប្រាណ​​ឱ្យ​បាន​ច្រើន​ ដើម្បី​បញ្ចេញ​កម្លាំង បន្ទាប់​មក​លោក​អ្នក​​អាច​បរិភោគ​បន្ថែម​ទៀត ​តាម​ដែល​សរី​រាង្គ​យើង​ត្រូវ​​ការ ។ នាង​បាន​លើក​ទឹក​ចិត្ត​​ចំពោះ​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ផង​ដែរ គឺ​គេង​ពី​ព្រលប់​​ក្រោក​ពី​ព្រលឹម​ និងធ្វើ​លំហាត់​​​ប្រាណ​ឱ្យ​​បាន​​ច្រើន ដើម្បី​ឱ្យ​រាង​កាយ​ចេញ​ញើស ។

គួរ​ប​ញ្ជាក់​​ថា នាង​តាំង វេ កើត​នៅ​ថ្ងៃ​ទី ៧ តុលា​ ឆ្នាំ​១៩៧៩ ​នៅ​​តំ​បន់​ហង់​ហ្ស៊ូ (Hang Zhou) ខេត្ត​ស៊ីជាង (Zhejiang) ប្រទេ​ស​ចិន ។ ​នាង​ចាប់​ផ្តើម​​ល្បី​ឈ្មោះ​​បោះ​​សំឡេង​ក្នុង​ឆ្នាំ​២០០៧ ក្រោយ​ពី​ស្នាដៃ​សម្តែង​រ​បស់​នាង​ក្នុង​រឿង Lust Caution ដែល​និពន្ធ​ដោយ​លោក Ang Lee ត្រូវ​បាន​ទស្សនិក​ជន​គាំទ្រ​ និង​ស្ងើច​សរសើរ​​ ហើយ​ស្នា​ដៃ​សម្តែង​ចុង​ក្រោយ​រប​ស់​នាង​​គឺ​ក្នុង​រឿង Wu Xia ដែល​​ចូល​រួមសម្តែង​​ដោយ​លោក Donnie Yen (កុំកុំ) និង​រឿង Speed Angel ដែល​នឹង​ដាក់​បញ្ចាំង​​នៅពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕