ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រង​គ្រោះ​ដោយ​ដែក​ថ្នាំង​អំពៅ​ចាក់​ទម្លុះ​គូ​ទទ​ទួល​អំណោយ​ពី​បុគ្គលិក​ធនា​គារ UCB

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ម​ក​ លោក​​ជា មង្គល និង​លោក​សុខ សុផាត ​បាន​នាំ​​យក​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន ​៣៣០.០០០​រៀល និង​៩​ដុល្លារ ដែល​បាន​មក​ពី​បុគ្គ​លិក​ធនា​គារ​​សហ​ពាណិជ្ជ​អ.ក (UCB) យក​​ទៅ​ប្រ​គល់​ជូន​លោក​អ៊ុក ស៊ុន និង​អ្នក​ស្រី​ទូច ហ៊ន ជា​ឪ​ពុក​ម្តាយ​​

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ម​ក​ លោក​​ជា មង្គល និង​លោក​សុខ សុផាត ​បាន​នាំ​​យក​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន ​៣៣០.០០០​រៀល និង​៩​ដុល្លារ ដែល​បាន​មក​ពី​បុគ្គ​លិក​ធនា​គារ​​សហ​ពាណិជ្ជ​អ.ក (UCB) យក​​ទៅ​ប្រ​គល់​ជូន​លោក​អ៊ុក ស៊ុន និង​អ្នក​ស្រី​ទូច ហ៊ន ជា​ឪ​ពុក​ម្តាយ​​កម្ម​ករ​សំណង់​ឈ្មោះទូច ដារ៉ូ ដែល​រង​​គ្រោះ​ដោយ​ដែក​ថ្នាំង​អំពៅ​ធ្លាក់​ចាក់​ទម្លុះ​គូទ​រួច​ផុត​ពី​សេចក្តីស្លាប់​ ហើយ​កំពុង​​សម្រាក​ព្យា​បាល​នៅ​ក្នុងមន្ទីរ​ពេទ្យ​​កាល់​ម៉ែត។

លោក​ជា មង្គល ​បាន​មាន​ប្រ​សាសន៍​ថា អំណោយទាំង​អស់​នេះ បាន​មក​ពី​លោក​ លោក​ស្រី​ជា​បុគ្គ​លិក​បម្រើ​​ការ​ងារ​នៅ​ធនា​គារ UCB ​ដែល​បាន​ដឹង​តាម​រយៈ​កា​សែត​កោះ​សន្តិភាព ហើយ​លោក លោក​ស្រី​មាន​ការ​អាណិត​អាសូរ​ចំពោះ​កម្ម​ករ​រង​គ្រោះ​ និង​ក្រុម​គ្រួ​សារ​ ដែល​មាន​​ទុក្ខ​លំបាក​ និង​ខ្វះ​ខាត ក៏បាន​បរិច្ចាគ​ថវិ​កា​ផ្ទាល់​ខ្លួន​ ដើម្បី​រួម​ចំណែក​ជួយ​​សម្រាល​នូវ​ការ​ខ្វះ​ខាត​របស់​ក្រុម​គ្រួសារ​ដែល​កំពុង​សម្រាក​ព្យា​បាលនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

លោក​អ៊ុក ស៊ុន និង​​អ្នក​ស្រី​ទូច ហ៊ន ​ព្រម​ទាំង​ទូច​ ដារ៉ូ មាន​​សេច​ក្តី​រំ​ភើបរី​ក​រាយ​​ក្រៃ​លែង​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ចំពោះ​ម្ចាស់​អំណោយ ដែល​មាន​​ចិត្ត​អាណិត​អាសូរ​ប្រ​កប​ដោយ​សប្បុ​រស​​ធម៌​​បាន​ផ្តល់​អំណោយ​ដ៏​​ថ្លៃ​ថ្លា​មក​ជួយ​ក្រុម​គ្រួ​សារដ៏​ក្រី​ក្រ​នេះ ​ហើយ​បាន​លើក​ដៃ​ប្រ​ណម​សំពះថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត ចំពោះ​ម្ចាស់​អំណោយ និង​បាន​គោរព​ជូនពរ​ដល់​​លោក​ លោក​ស្រី ទទួល​បាន​នូវ​ពុទ្ធ​ពរ​៤​ប្រ​ការ គឺ​អាយុ​ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕