ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​​មិត្ត​នគរ​បាល​​​ជាតិ​ចំនួន​6លាន​រៀល​ដល់​គ្រួសារសព​

12 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​នា​ព្រឹក​​ថ្ងៃទី​២៨​ កក្កដា នៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ មាន​​រៀប​ចំ​ពិធី​​​ប្រគល់​ថវិកា​ជូនដល់​​​ក្រុម​គ្រួសារ​​សព​មន្ត្រី​​នគរ​ បាល​​​ទទួល​​មរណភាព​​ និង​​ភរិយា​​​ទទួល​​មរណភាព​សរុប​ចំនួន​​​៣នាក់​ ក្រោម​អធិបតី​ភាព​​លោក​​​វរ​សេនីយ៍​​ឯក​ចាន់ កុសល​ ស្នង​ការ​​រង​​ និង​​ជាប្រធាន​​សេនា​

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​នា​ព្រឹក​​ថ្ងៃទី​២៨​ កក្កដា នៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ មាន​​រៀប​ចំ​ពិធី​​​ប្រគល់​ថវិកា​ជូនដល់​​​ក្រុម​គ្រួសារ​​សព​មន្ត្រី​​នគរ​បាល​​​ទទួល​​មរណភាព​​ និង​​ភរិយា​​​ទទួល​​មរណភាព​សរុប​ចំនួន​​​៣នាក់​ ក្រោម​អធិបតី​ភាព​​លោក​​​វរ​សេនីយ៍​​ឯក​ចាន់ កុសល​ ស្នង​ការ​​រង​​ និង​​ជាប្រធាន​​សេនា​ធិការ​ដ្ឋាននៃ​ស្នង​ការដ្ឋាន​នគរ​បាល​​ខេត្ត​ និង​មាន​​ការចូលរួម​ពី​លោក​នាយ​ការិយា​ល័យ​​បុគ្គលិក ។

តាម​​របាយ​ការណ៍​​​របស់​ការិយាល័យ​បុគ្គ​លិក​​ បាន​​​បង្ហាញ​​​ថា ការ​ឧបត្ថម្ភ​​​ថវិកា​របស់​​​សមា​គម​​មិត្ត​​​​នគរ​បាល​​​​ជាតិកម្ពុជា​នាពេល​នេះ​​មាន​ចំនួន​​៣​នាក់​ ក្នុងនោះ​​សមាជិក​របស់សមាគម​ម្នាក់​ ឈ្មោះ​​​មុត ស៊ី ជា​មន្ត្រី​​ការិយាល័យ​​​​បង្ការ​​និងពន្លត់​​​​អគ្គីភ័យ​​នៃស្នង​ការ​ដ្ឋាន​ខេត្ត​ដែល​ទទួល​​​មរណភាព ។ ​ក្រៅពីនេះ​​ មាន​ភរិយា​​​របស់​​​​​សមា​ជិក​ចំនួន​២នាក់​ទៀត​​ ទទួល​មរណភាព​គឺ​១-​​​ភរិយា​​របស់​​លោក​ទូច គឹមហ៊ាង នាយ​រង​ការិយា​​​​ល័យ​​​កណ្តាល​​​ស្ថិតិ​អគ្គិភ័យ​ និង​២-​ភរិយា​​​លោក​​យ៉ិត ប៊ុនណា ​មន្ត្រី​​នគរ​បាល​​វរសេនាតូច​លេខ៨១៥ នៃ​​ស្នង​ការ​ដ្ឋាន​​ខេត្ត​ ។

នា​ឱកាស​នោះ លោក​វរសេនីយ៍​​ឯក ចាន់ កុសល ស្នង​ការ​រង ​តំណាង​​លោក​ឧត្តមសេនីយ៍​​ស្នង​ការ​នគរ​បាល​​ខេត្ត​ បាន​សម្តែង​​នូវ​ការ​​សោក​​ស្តាយ​និង​​ចូល​រួម​​មរណទុក្ខ​​​ជាមួយ​នឹងក្រុម​គ្រួសារ​​សព ដែល​​បាន​បាត់​បង់​ប្តី ភរិយា និង​ឪពុក​​ ម្តាយ​ជាទីស្រឡាញ់​​របស់​ខ្លួន​។ ទន្ទឹម​​នោះ​​ ស្នង​ការ​ដ្ឋាន​​ក៏​បាន​​​បាត់បង់​មន្ត្រីនគរ​បាល​ដែល​ធ្លាប់​​បំពេញ​ភារកិច្ច​ក្នុង​តួនាទី​​ជាអ្នក​បម្រើ​ការ​ងារ​​សង្គម​​ ការពារ​​​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ផងដែរ ។

លោក​​ស្នង​ការ​រងបាន​បញ្ជាក់​​​ថា ​តាម​​​លក្ខន្តិកៈ​​​របស់​​​​សមាគម​មិត្ត​នគរ​បាល​ជាតិ​​​​កម្ពុជា​​ ដែល​បាន​​​ផ្តួចផ្តើម​​​ដោយ​​លោក​អគ្គ​​ស្នង​​ការ​​​​នគរ​បាល​​ជាតិ​ គឺ​​​មន្ត្រី​​នរ​បាល​​ជាតិ​កម្ពុជា​​​​ដែល​ជា​សមាជិក​​សមាគម​ទទួល​មរណ​ភាព​​ម្នាក់​​ទទួល​បាន​​ថវិកា​​ពីសមាគម​ចំនួន​​៤​​លាន​​រៀល និង​ភរិយា​​​របស់​​សមាជិក​ទទួល​​​មរណភាព​​​​​​ម្នាក់​ទទួល​​​បាន​ចំនួន​​មួយ​លាន​រៀល​​ ៕