ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​ពីរ​នាក់ បន្ទាប់​ពី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​នៅ​សង្កាត់​សិ​ត្បូ

12 ម៉ោង មុន

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦…

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ក្យូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​) ។

ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ៖
១-​ឈ្មោះ ជា សូ​យ​ស៊ី​ន អាយុ​១៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ ទីលំនៅ ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស ។
២-​ឈ្មោះ គ្រុយ ជា​វ៉ា​ន់ ហៅ ហែង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស ជនសង្ស័យ​ទាំង​០២​នាក់ អវិជ្ជមាន​សារធាតុ​ញៀន​(-) ។

ចំពោះ​បក្ខពួក​ផ្សេង​ទៀត ដែរ​រត់គេច​ខ្លួន កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​យក​មក​អនុវត្ត​ច្បាប់​បន្ត​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ