ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​ការ​ស្ថាបនា​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ

7 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៦​បាន​អញ្ជើញ​ពិនិត្យ​មើល​ការ​រៀបចំ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៦​បាន​អញ្ជើញ​ពិនិត្យ​មើល​ការ​រៀបចំ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​សោភ័ណ​ភាព នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ សម្រាប់​ជាតិ និង​ប្រជាជន​។

លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លើ​ផ្ទៃ​ប្រទេស មាន​ស្ថេ​រ​ភាព​នយោបាយ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ជាយ​ដែន និង​ធ្លាប់​ជា​សមរភូមិ​យ៉ាង​ក្តៅ​គគុក​មានការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់ តែ​ធូរធា​ឡើង​ពី​មួយ ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គួរ​ជាទី​មោ​ទ​ន​។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែរ​លម្អ​សោភ័ណ​ភាព​នៅ​ក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ​ដូច​ជា​៖ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កែរ​លម្អ​សួនច្បារ​សាធារណៈ ការ​ដាក់​ភ្លើង​បំភ្លឺ និង​ភ្លើង​លំអ​នា​ពេល​រាត្រី ការ​សម្អាត អនាម័យ​បរិស្ថាន នៅ​តាម ទី​សាធារណៈ និង​តាម​តំបន់​រមណីយ៍ដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឱ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយ ជា​ខេត្ត​មួយ មានការ​រីក​ចម្រើន និង​មាន​ទេសភាព​ស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែ​ក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​មាន​ប្រសាសន៍​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន និង​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ផល​ប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ និង​សោភ័ណ​ភាព​ខេត្ត​របស់​យើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ មក​លេង​កម្សាន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ