ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីលង្កាប្រកាសផ្ដល់ទិដ្ឋាកា​រដល់នាវិកអ៊ីរ៉ង់ជាង ២០០ នាក់ ក្រោយនាវាចម្បាំងត្រូវអាម៉េរិកបាញ់លិច

2 ថ្ងៃ មុន

ទីក្រុងកូឡុំបូ៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្ដល់ទិដ្ឋាការ ​រយៈពេលមួយខែដោយមិនគិតថ្លៃ ដល់នាវិកអ៊ីរ៉ង់ដែលត្រូវបានជួយសង្គ្រោះពីសមុទ្រ ដើម្បីអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសក្រោមការការពារផ្នែកមនុស្សធម៌។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៨ ខែមីនានេះ។…

ទីក្រុងកូឡុំបូ៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្ដល់ទិដ្ឋាការ ​រយៈពេលមួយខែដោយមិនគិតថ្លៃ ដល់នាវិកអ៊ីរ៉ង់ដែលត្រូវបានជួយសង្គ្រោះពីសមុទ្រ ដើម្បីអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសក្រោមការការពារផ្នែកមនុស្សធម៌។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៨ ខែមីនានេះ។

លោក Ananda Wijepala រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈស្រីលង្កា បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងចំពោះនាវិកចំនួន ៣២ នាក់ដែលនៅរស់រានមានជីវិតពីនាវា IRIS Dena និងជាង ២០០ នាក់ទៀតពីនាវា IRIS Bushehr ដោយផ្អែកលើអនុសញ្ញាអន្តរជាតិ និងច្បាប់សមុទ្រ ដោយមិនមានបំណងគាំទ្រ ឬបង្កគ្រោះថ្នាក់ដល់ប្រទេសណាមួយឡើយ។

​ការជួយសង្គ្រោះនាវិកទាំងនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដ៏ខ្លាំងក្លានៅក្នុងសមុទ្រ ដែលក្នុងនោះនាវា IRIS Dena ត្រូវបានគេរាយការណ៍ថាត្រូវបានលិចដោយនាវាមុជទឹករបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធកន្លងទៅ។ ចំពេលដែលជម្លោះរវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឆេះសន្ធោសន្ធៅ និងបង្កការភ័យខ្លាចដល់សន្តិសុខសកល ជំហររបស់ស្រីលង្កានាពេលនេះ បង្ហាញពីការព្យាយាមរក្សាតុល្យភាពការទូត និងការអនុវត្តកាតព្វកិច្ចមនុស្សធម៌ចំពោះអ្នកដែលរងគ្រោះដោយសារសង្គ្រាមនៅកណ្ដាលសមុទ្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ