ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​វៀតណាម​ព្រមា.ន​អំពី​ហានិភ័.យ​អគ្គី​ភ័យ នៅ​ពេល​រក្សា​ទុក​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ក្នុងផ្ទះ

2 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ នាយកដ្ឋាន​នគរបាល​បង្ការ និង​សង្គ្រោះ​អគ្គី​ភ័យ​នៃ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​អគ្គី​ភ័យ​សន្ធោរ​សន្ធៅ ការ​ស្លាប់ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ នៅ​ពេល​ប្រជាជន​ទិញ​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត រក្សា​ទុក​នៅ​ក្នុងផ្ទះ…

ប្រទេស​វៀតណាម ៖ នាយកដ្ឋាន​នគរបាល​បង្ការ និង​សង្គ្រោះ​អគ្គី​ភ័យ​នៃ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​អគ្គី​ភ័យ​សន្ធោរ​សន្ធៅ ការ​ស្លាប់ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ នៅ​ពេល​ប្រជាជន​ទិញ​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត រក្សា​ទុក​នៅ​ក្នុងផ្ទះ ពិសេស​អំឡុង​ពេល​តម្លៃ​កើនឡើង ដោយសារ​តែ​សង្គ្រាម​មជ្ឈិមបូព៌ា​រវាង​សហរដ្ឋអាមេរិក អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ ដែល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​សកល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦​។

នាយកដ្ឋាន​បាន​ប្រកាស​ថា សាំង និង​ប្រេង សារធាតុ​រាវ​ងាយ​ឆាបឆេះ និង​ផ្ទុះ​ខ្លាំង ដូច្នេះ​សូ​ម្បី​តែ​ការ​ធ្វេសប្រហែស​តូច​មួយ ដូច​ជា ការ​លេច​ធ្លាយ ការ​ប៉ះទង្គិច​ខ្លាំង ឬ​ប៉ះ​ជាមួយ​កំ​ដៅ ឬ​ផ្កាភ្លើង​អគ្គិសនី អាច​បង្ក​ជា​អគ្គី​ភ័យ​សន្ធោរ​សន្ធៅ ដែល​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​អ្នក​ជិតខាង​។

យោង​តាម​អាជ្ញាធរ ថ្មី​ៗ​នេះ​មាន​ស្ថានភាព​មួយ​ដែល​ប្រជាជន​មួយ​ចំនួន​នៅ​តែ​សម្រុក​ទិញ​សាំង​ច្រក​ដាក់​ក្នុង​ដប ពី​ដុ​ង កំប៉ុង ឬ​ធុង​ធំ​ៗ ដើម្បី​យក​ទៅ​ផ្ទះ ដើម្បី​រក្សា​ទុក ឬ​លក់​បន្ត​។ អាជ្ញាធរ​បាន​ព្រមាន​ថា សកម្មភាព​បែប​នេះ បង្ក​ហានិភ័យ​ខ្ពស់​អគ្គី​ភ័យ និង​ការ​ផ្ទុះ ជា​ពិសេស​ក្នុង​តំបន់​លំនៅ​ដ្ឋា​ន ផ្ទះ​មានកូន​តូច​ៗ ឬ​កន្លែង​មាន​សកម្មភាព​រស់នៅ និង​ធ្វើ​អាជីវកម្ម​រួម​បញ្ចូល​គ្នា​។ ដូច្នេះ នាយកដ្ឋាន​នគរបាល​បង្ការ និង​សង្គ្រោះ​អគ្គី​ភ័យ​នៃ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ណែនាំ​ថា ប្រជាជន​គួរតែ​ទិញ​សាំង និង​ប្រេងម៉ាស៊ូត​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន ហើយ​មិន​ត្រូវ​រក្សា​ទុក​បរិមាណ​ច្រើន​នៅ​ក្នុងផ្ទះ​នោះ​ទេ​។

សាំង និង​ប្រេងម៉ាស៊ូត​មិន​គួរ​រក្សា​ទុក​ក្នុង​តំបន់​មនុស្ស​រស់នៅ នៅ​ជាន់​ផ្ទាល់​ដី ក្នុង​បន្ទប់ក្រោមដី ឬ​នៅ​ជិត​ផ្លូវ​សុវត្ថិភាព​រត់គេច​ខ្លួន​ពី​គ្រោះថ្នាក់​យថាហេតុ​នោះ​ទេ​។ នៅ​ក្នុង​ករណី​តម្រូវ​រក្សា​ទុក​ចាំបាច់ ប្រេងសាំង និង​ប្រេងម៉ាស៊ូត​គួរតែ​រក្សា​ទុក​នៅ​កន្លែង​ដាច់​ដោយឡែក​មួយ មាន​ខ្យល់​ចេញចូល​ល្អ ឆ្ងាយ​ពី​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់ ទីតាំង​មានកំ​ដៅ និង​ឧបករណ៍​អគ្គិសនី​។ ហាម​ដាច់ខាត​ផ្ទេរ​ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត​ចូល​ក្នុង​ដប​ប្លា​ស្ទិ​ក កំប៉ុង ឬ​ធុង​ផ្សេង​ទៀត​ដែល​គ្មាន​សុវត្ថិភាព​។ សម្រាប់​កុមារ មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ជិត​ទីតាំង​មាន​ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត​ឡើយ​។ នៅ​ពេល​ប្រើ​ចង្ក្រាន​ប្រេង ឬ​ប្រេងកាត អ្នក​ត្រូវ​តែ​ធានា​ការ​ប្រើប្រាស់​ត្រឹមត្រូវ​។

នាយកដ្ឋាន​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​សាំង ឬ​ប្រេង​ឆេះ ភ្លើង​រាលដាល​យ៉ាង​លឿន បង្កើត​ផ្សែង​ពុល​ច្រើន បណ្តាល​ឱ្យ​ថប់ដង្ហើម និង​ធ្វើ​ឱ្យ​ការ​រត់គេច​ខ្លួន​ពិបាក​ខ្លាំង​ណាស់​។ ក្នុង​ស្ថានភាព​នេះ អ្នក​មិន​គួរ​ប្រើ​ទឹក​ដើម្បី​ពន្លត់ភ្លើង​សាំង ឬ​ប្រេង​ទេ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ថែម​ទៀត​។

នៅ​ពេល​មាន​អគ្គី​ភ័យ​កើតឡើង អ្នក​ត្រូវ​តែ​ស្រែក​ប្រាប់​ភ្លាម​ៗ ដើម្បី​ព្រមាន​អ្នក​រស់នៅ​ជុំវិញ​ខ្លួន ហើយ​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​ជា​បន្ទាន់ ដើម្បី​រាយការណ៍​ពី​អគ្គី​ភ័យ​។ ខណៈ​ពេល​កំពុង​រង់ចាំ​អាជ្ញាធរ​មក​ដល់ ប្រសិនបើ​អគ្គី​ភ័យ​ទើបតែ​ចាប់ផ្តើម ហើយ​អាច​គ្រប់គ្រង​បាន អ្នក​អាច​ប្រើ​បំពង​ពន្លត់អគ្គីភ័យ ឬ​ខ្សាច់​ដែល​នៅ​ជិត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ