ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងសម្ញែងនាវាចម្បាំងថ្មី! លោក គីម ជុងអ៊ុន បញ្ជាឱ្យពន្លឿនការបំពាក់នុយក្លេអ៊ែរដល់កងទ័ពជើងទឹក

3 ម៉ោង មុន

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក បន្ទាប់ពីបានចុះត្រួតពិនិត្យនាវាពិឃាតម៉ូដែលថ្មី​កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៥…

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក បន្ទាប់ពីបានចុះត្រួតពិនិត្យនាវាពិឃាតម៉ូដែលថ្មី​កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៥ ខែមីនានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) លោក គីម បានសង្កត់ធ្ងន់ថា ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹកកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវានឹងក្លាយជាកម្លាំងវាយលុកដ៏មានអានុភាពបំផុតក្នុងការការពារដែនសមុទ្រ ហើយលោកបានព្រមានថា ប្រទេសណាដែលបារម្ភពីការត្រៀមលក្ខណៈនេះ គឺជាសត្រូវរបស់កូរ៉េខាងជើង។

​ការបង្ហាញឥទ្ធិពលយោធានៅលើសមុទ្រនាពេលនេះ កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្ររបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម ក៏បានបញ្ជាឱ្យមានការសាកល្បងបាញ់មីស៊ីលចម្ងាយឆ្ងាយ​ពីលើនាវាចម្បាំងដោយផ្ទាល់ផងដែរ ដើម្បីបញ្ជាក់ពីសមត្ថភាពវាយប្រហារចំគោលដៅ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការផ្ញើសារព្រមានទៅកាន់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ស្របពេលដែលស្ថានភាពសន្តិសុខក្នុងតំបន់កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ក្រោយការផ្ទុះជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ