ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ ចុះ​កិច្ចព្រមព្រៀង​លក់​មាស​រហូត​ដល់​១​ពាន់​គីឡូក្រាម ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក

1 ម៉ោង មុន

ទីក្រុង​កា​រ៉ា​កាស ៖ ក្រុមហ៊ុន​រ៉ែ​របស់​រដ្ឋ​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​លក់ដុំ​មាស​រហូត​ដល់ ១ ពាន់​គីឡូក្រាម​ទៅ​ឱ្យ​ក្រុមហ៊ុន Trafigura សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន…

ទីក្រុង​កា​រ៉ា​កាស ៖ ក្រុមហ៊ុន​រ៉ែ​របស់​រដ្ឋ​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​លក់ដុំ​មាស​រហូត​ដល់ ១ ពាន់​គីឡូក្រាម​ទៅ​ឱ្យ​ក្រុមហ៊ុន Trafigura សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន Axios របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ដោយ​បាន​ស្រង់​ប្រភព​ចំនួន ២ ដែល​ដឹង​អំពី​កិច្ចព្រមព្រៀង​នេះ​។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ តម្រូវ​ឱ្យ​ក្រុមហ៊ុន​រ៉ែ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា Minerven ផ្គត់ផ្គង់​ដុំ​មាស​ពី ៦៥០ ទៅ ១ ពាន់​គីឡូក្រាម​ទៅ​ឱ្យ​ក្រុមហ៊ុន Trafigura ហើយ​ក្រុមហ៊ុន​នឹង​ដឹក​ជញ្ជូន​មាស​ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេង​របស់​សហរដ្ឋអាមេរិក ក្រោម​ការ​រៀបចំ​ដាច់​ដោយឡែក​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

លោក Doug Burgum រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អា​មេ​រិ​ក ដែល​បាន​ទៅ​ដល់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ដើម្បី​ពិភាក្សា​ពី​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រេង ឧស្ម័ន និង​រ៉ែ​នោះ ត្រូវ​បាន​រាយការណ៍​ថា ដើរតួ​នាទី​ក្នុង​ការ​សម្រប​សម្រួលការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មាស​ដែល​បាន​រៀបរាប់​ខាងលើ​ផង​ដែរ​។

សូម​ជម្រាប​ថា តម្លៃ​មាស​អន្តរជាតិ​កំពុង​ឈរ​នៅ ៥ ១៤០ ដុល្លារ​ក្នុង​១​អោន ឬ ៦ ១៩២ ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ៣ និង ៣០ នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ