សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូដែលជួយជួសជុលកោសិកា និងផ្ដល់ថាមពលយ៉ាងរហ័សដល់រាងកាយ។
ចំពោះចម្ងល់ដែលថាទឹកដូងជួយបង្កើនសមត្ថភាពផ្លូវភេទបុរសនោះ តាមការសិក្សាវេជ្ជសាស្ត្របានបង្ហាញថា សារធាតុចិញ្ចឹមក្នុងទឹកដូងពិតជាមានចំណែកជួយដល់តុល្យភាពអ័រម៉ូន និងសុខភាពបន្តពូជ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនហួសប្រមាណរហូតដល់ ៣-៥ លីត្រក្នុងមួយថ្ងៃតាមការពិសោធន៍លើសត្វកណ្តុរឡើយ ព្រោះវាអាចធ្វើឱ្យលើសជាតិស្ករ និងប៉ូតាស្យូម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងតម្រងនោម។
ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា អ្នកជំនាញណែនាំឱ្យញ៉ាំទឹកដូងនៅពេល ពោះទទេ នាពេលល្ងាច ឬមុនពេលចូលគេង ក្នុងបរិមាណសមល្មមត្រឹម ១ ទៅ ២ ផ្លែក្នុងមួយថ្ងៃ ព្រោះវាជាពេលវេលាដែលរាងកាយអាចស្រូបយកជីវជាតិទៅចិញ្ចឹម និងស្ដារកោសិកាបានល្អបំផុតក្នុងកំឡុងពេលសម្រាក។ ក្រៅពីទឹកដូង អ្នកក៏អាចបន្ថែមការញ៉ាំផ្លែឈើដូចជា ឪឡឹក ផ្លែបឺរ និងផ្លែទទឹម ដើម្បីជួយពង្រីកសរសៃឈាម និងពង្រឹងគុណភាពមេជីវិតឈ្មោលឱ្យកាន់តែប្រសើរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺទឹកនោមផ្អែម និងអ្នកមានបញ្ហាសរសៃឈាមបេះដូង គួរទទួលទានដោយការប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការកើនឡើងជាតិស្ករ និងប៉ូតាស្យូមក្នុងឈាមខ្លាំងពេក៕
ចែករំលែកព័តមាននេះ