ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រាមមជ្ឈិមបូព៌ា៖ អាមេរិក និងអ៉ីស្រាអែលប្រកាសគ្រប់គ្រងដែនអាកាសអ៉ីរ៉ង់ទាំងស្រុង ខណៈនាវាចម្បាំងជាង២០គ្រឿងត្រូវបានកម្ទេច​

3 ម៉ោង មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ អ៉ី​ស្រា​អែ​ល​ព្រមាន​តាម​កម្ទេច​រាល់​អ្នក​ដែល​ឡើង​បន្តវេន​ពី​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​ ដែល​ត្រូវ​សម្លាប់​ កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​។ ពិធី​បុណ្យសព​ជាតិ​ជា​កិត្តិយស​ដល់​មរណភាព​របស់​មេដឹកនាំ​កំពូល​រូប​នោះ ត្រូវ​បាន​ពន្យារពេល​ទៅ​ដល់​កាលបរិច្ឆេទ​មួយ​ដែល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ។…

សង្គ្រាមអ៉ី​រ៉​ង់ ៖ អ៉ី​ស្រា​អែ​ល​ព្រមាន​តាម​កម្ទេច​រាល់​អ្នក​ដែល​ឡើង​បន្តវេន​ពី​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​ ដែល​ត្រូវ​សម្លាប់​ កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​។ ពិធី​បុណ្យសព​ជាតិ​ជា​កិត្តិយស​ដល់​មរណភាព​របស់​មេដឹកនាំ​កំពូល​រូប​នោះ ត្រូវ​បាន​ពន្យារពេល​ទៅ​ដល់​កាលបរិច្ឆេទ​មួយ​ដែល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក ​លោក​PETER HEGSETH អះអាង​ថា សហរដ្ឋអាមេរិក​ និងអ៉ី​ស្រា​អែ​ល​គ្រប់គ្រង​ទាំងស្រុង​ដែនអាកាស​អ៉ី​រ់ង់ ចំណែក​ឧត្ដមសេនីយ​DAN CAIRE នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ថ្លែង​ថា អា​មេ​រិ​កបាន​កម្ទេច​នាវា​អ៉ីរ៉​ង់​ជាង​២០​គ្រឿង​បន្ថែម​លើ​បណ្ដា​នាវា​ពិឃាត ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​ ។

កង​ម៉ា​រី​ន​ស្រី​លង្កា​អះអាង​នា​ពេល​មុន​នេះ ​ពី​ការ​បាញ់​លិច​ក្នុង​ដែនទឹក​របស់​ខ្លួន​នាវា​ពិឃាត​អ៉ី​រ៉​ង់​ឈ្មោះ ​DENA​ ដោយ​នាវាមុជទឹក​អា​មេ​រិ​ក​ ។ ចំណែក​អ្នកនាំពាក្យ​សេត​វិមាន ​លោកស្រី​ការ៉ូ​លី​ន​លី
​វីត ​អះអាង​ថា ​អំណាច​របស់​អ៉ី​រ៉​ង់​ហាក់​ត្រូវ​កម្ទេច​ទាំងស្រុង​ហើយ​ ។ អ៉ី​រ៉​ង់​នឹង​បង់​តម្លៃ​ច​ពោះ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ ។

នា​ថ្ងៃ​ទី​៤​មីនា​ អ៉ី​ស្រា​អែ​ល​អះអាង​ថា បាន​វាយប្រហារ​លើ​បណ្ដា​ទីតាំង​បាញ់​មី​ស៊ី​ល ប្រព័ន្ធ​ការពារ​អាកាស ទីតាំង​ជា​ច្រើន​នៃ​ទីបញ្ជាការដ្ឋាន ព្រមទាំង​ម​ជ្ឈ​ម​ណ្ដ​ល​យោធា​ក្រោម​ដី​មួយ​នៅ​អ៉ី​រ៉​ង់​។ កងទ័ពអ៉ី​ស្រា​អែ​ល​ក៏​គូសបញ្ជាក់​ដែរ​ ពី​ការ​បាញ់​ធ្លាក់​យន្តហោះ​ប្រយុទ្ធអ៉ី​រ៉​ង់​មួយ​គ្រឿង​ពីលើ​ក្រុង​តេ​ហេ​រ៉​ង់​ដោយ​យន្តហោះ​ប្រដេញ​ធុន​F-35​របស់​ខ្លួន​។

ចំណែក​អ៉ី​រ៉​ង់​វិញ​បាន​សន្យា​ពី​ការ​ប្រកាន់​ភាព​ម៉ឺង​ម៉ាត់ ចំពោះ​បណ្ដា​អ្នក​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​ខ្លួន និង​មិន​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ និង​ដោយ​និយាយ​បន្ត​សង្គ្រាម​។ ចំពោះ​ការ​បាត់បង់​ដោយសារ​សង្គ្រាម​វិញ ទីភ្នាក់ងារ​សារ​ព័ត៌​​មានអ៉ី​រ៉​ង់​IRNA រៀបរាប់​នា​ថ្ងៃ​ទី​៤​ មីនា​ ពី​មនុស្ស​ស្លាប់​ឡើង​ដល់​១០៤៥​នាក់ ក្នុង​នោះ ​មាន​ជ​ន​ស៊ី​វិល​​ និង​យោធា​ ។

ចំពោះ​ស​ង្ក្រា​ម​នៅអ៉ីរ៉​ង់​ព្រឹទ្ធសភា​អា​មេ​រិ​ក​ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៤ ​មីនា​ មិន​កម្រិត​អំណាច​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​។ សេចក្ដី​សម្រេចចិត្ត​មួយ​ដែល​បញ្ជា​ឲ្យ​ដក​កងទ័ព​អា​មេ​រិ​ក​ដកខ្លួន​ចេញ ពី​ការ​ប្រទូស្ត​រ៉ា​យ​ប្រឆាំង​អ៉ី​រ៉​ង់​ដាក់​ដោយ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​៥៣​សំឡេង​ប្រឆាំង​និង​៤៧​សំឡេង​គាំទ្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ