ខេត្តពីរ នៅក្នុងចំណោមខេត្ត៤ ដែលមានទីតាំងតាមបណ្តោយឆ្នេរសមុទ្រ ត្រូវបានគេអះអាងថា អាចជាទីតាំងសមស្របសម្រាប់អភិរក្ស និងការពារធនធានអយស្ទ័រដែលជាអាហារសមុទ្រកំពុងពេញនិយមមួយប្រភេទ ។
អង្គការសត្វព្រៃ និងរុក្ខជាតិ បានអះអាងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ថា ខ្លួន និងអង្គការអភិរក្សសមុទ្រកម្ពុជា កំពុងរួមសហការគ្នាធ្វើការសិក្សាពីប្រភេទ និងជម្រកអយស្ទ័រលើកដំបូងនៅខេត្តកែប និងខេត្តកំពត ។
ការសិក្សានេះ មានគោលបំណងកំណត់ទីតាំងសមស្រប និងមានសក្តានុពលសម្រាប់ការស្តារនូវជម្រកអយស្ទ័រ ក៏ដូចជាពង្រឹងការសម្របខ្លួនរបស់សហគមន៍ក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្តារប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់មួយនេះ ៕
ចែករំលែកព័តមាននេះ