សង្គ្រាមអ៉ីរ៉ង់ ៖ ថ្ងៃទី១ មីនា ស្នូរផ្ទុះខ្លាំងៗលាន់ឮខាងក្នុង និងជុំវិញក្រុងតេហេរ៉ង់ ដោយមន្ទីរប៉ង់
តាហ្គោនអះអាងថា បានកម្ទេចទីបញ្ជាការដ្ឋានកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ។ ជាការតបតវិញ អ៉ីរ៉ង់បានបាញ់ស្រោចមីស៊ីលជាថ្មីលើអ៉ីស្រាអែល ដោយបណ្ដាបំណែកមីស៊ីល បណ្ដាលឲ្យមានជនរងគ្រោះច្រើននាក់ ។

ម្យ៉ាងទៀត កងទ័ពអ៉ីរ៉ង់បន្តវាយប្រហារបណ្ដាមូលដ្ឋានយោធាអាមេរិក ក្នុងបណ្ដាប្រទេសជាប់ជិតខាងខ្លួននៅតំបន់ឈូងសមុទ្រពែរ្ស៍ ហើយបណ្ដានាវារងការវាយប្រហារនៅច្រកសមុទ្រ
ORMUZ ។
ច្រកសមុទ្រORMUZ ដែលមុនសង្ក្រាមត្រូវបានបណ្ដាអ្នកទទួលខុសត្រូវអ៉ីរ៉ង់គំរាមរាំងខ្ទប់ ជាច្រកឆ្លងកាត់គន្លឹះនៃបណ្ដានាវាដឹកប្រេងផ្កត់ផ្កង់ដល់ពិភពលោក។ ជាង៨០%នៃប្រេង និងឧស្ម័នដឹកឆ្លងកាត់ច្រកសមុទ្រនោះ ផ្គត់ផ្គង់ទីផ្សារអាស៊ី ។
មានតែប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមទេ ដែលមានបណ្ដាញបំពង់បង្ហូរប្រេង ដែលអាចបញ្ជូនប្រេងដល់២,៦លានធុងក្នុងមួយថ្ងៃ ដែលអាចវាងការដឹកកាត់ច្រកសមុទ្រORMUZ ។ គឹកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលត្រួតត្រាប្រតិបត្តិការនាវាក្នុងតំបន់ឈូងសមុទ្រ និងជាអ្នកធានាសន្តិសុខតាមច្រកសមុទ្រORMUZ ៕ ប្រភព៖ France 24
ចែករំលែកព័តមាននេះ