ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារចំបេះដូងអ៊ីរ៉ង់! អ៊ីស្រាអែលទម្លាក់គ្រាប់បែកកម្ទេចទីបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ក្នុងក្រុងតេហេរ៉ង់

2 ម៉ោង មុន

ទីក្រុងហ្សេរុយសាឡិម៖ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទៅលើទីបញ្ជាការដ្ឋានកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ ស្ថិតក្នុងរដ្ឋធានីតេហេរ៉ង់ ដែលបណ្ដាលឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា និងផ្សែងខ្មៅហុយទ្រលោមពេញផ្ទៃមេឃ។ នេះបើយោងតាមសារព័ត៌មាន Xinhua​ និង…

ទីក្រុងហ្សេរុយសាឡិម៖ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទៅលើទីបញ្ជាការដ្ឋានកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ ស្ថិតក្នុងរដ្ឋធានីតេហេរ៉ង់ ដែលបណ្ដាលឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា និងផ្សែងខ្មៅហុយទ្រលោមពេញផ្ទៃមេឃ។ នេះបើយោងតាមសារព័ត៌មាន Xinhua​ និង Theguardian ចុះផ្សាយនៅថ្ងៃទី០១ ខែមីនានេះ។

តាមរយៈវីដេអូដែលអ៊ីស្រាអែលបានបញ្ចេញ បង្ហាញឱ្យឃើញពីគ្រាប់បែកជាច្រើនគ្រាប់ត្រូវបានទម្លាក់ចំទីតាំងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរដែលស្ថិតនៅជាប់គ្នា ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានធំរបស់អ៊ីរ៉ង់មួយនេះ។

​ការវាយប្រហារដោយផ្ទាល់ទៅលើបេះដូងនៃរដ្ឋធានីតេហេរ៉ង់នេះ គឺជាការបង្កើនសីតុណ្ហភាពសង្គ្រាមដល់កម្រិតគ្រោះថ្នាក់បំផុត បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរបានពុះកញ្ជ្រោលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនាពេលនេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាម៉េរិកកំពុងបង្កើនកម្លាំងយោធាក្នុងតំបន់ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងភាពរង្គោះរង្គើ និងប្រឈមមុខនឹងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងមហាអំណាចយោធាក្នុងតំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ