ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា ៖ កម្ពុជា​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចំពោះ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា ខណៈ​មក​ដល់​ពេល​នេះ ប្រជាជន​កម្ពុជា មិន​ទាន់​រង​គ្រោះ​ទេ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ ចំពោះ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា ខណៈ​មក​ដល់​ពេល​នេះ ប្រជាជន​កម្ពុជា មិន​ទាន់​រង​គ្រោះ​ទេ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្រសួង​ការ​បទេស​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​តាមដាន​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា ដោយ​ក្តី​បារម្ភ​ដ៏​ជ្រាលជ្រៅ ។ ក្រសួង​បាន​បញ្ជាក់​ថា​៖« យើង​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា ដើម្បី​ជៀសវាង​កំណើន ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដែល​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​ជន​ស៊ី​វិល និង​ប៉ះពាល់​ដល់​សន្តិភាព​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ការ​បទេស​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ពុំ​មាន​សេចក្តីរាយការណ៍​ថា មាន​ប្រជាជន​កម្ពុជា​រង​គ្រោះ​ទេ ហើយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ត្រូវ​បាន​ណែនាំ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន លើ​សុវត្ថិភាព​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ