ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣​ស​ប្តា​ហ៍​ក្នុង​ខែកុម្ភៈ​ នគរបាល​ជាតិ​បង្ក្រា.ប​បទល្មើស​ព្រហ្មទណ្ឌ​ជាង​១០០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង២០០​នាក់ បញ្ជូន​ទៅ​តុលាការ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល ៣​ស​ប្ដា​ហ៍​កន្លង​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ…

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល ៣​ស​ប្ដា​ហ៍​កន្លង​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ទូ​ទាំង​ប្រទេស​យ៉ាង​សស្រាក់សស្រាំ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងមហាផ្ទៃ​។

ប្រភព​បាន​លើក​ឡើង​ថា ជា​លទ្ធផល ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បង្ក្រាប​បាន​១៥៧​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ២១១​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​។

បើ​តាម​របាយការណ៍ បទល្មើស​ព្រហ្មទណ្ឌ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ រួម​មាន បទល្មើស​អំពើ​ហិង្សា ឆបោក លួច ឆក់ ប្លន់ ការ​បង្ខាំង​មនុស្ស​ទារប្រាក់ រំលោភ​សេពសន្ថវៈ ការ​បំពាន​ផ្លូវភេទ មនុស្សឃាត និង​មនុស្សឃាត​ដោយ​អ​ចេតនា ជាដើម​។ បទល្មើស​ទាំងនេះ បាន​កើតឡើង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ចំនួន​ទៀត រួម​មាន ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះ​សីហ​នុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង រតនៈគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង ព្រៃវែង និង​ខេត្តតាកែវ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺជា​ទិស​ដៅ​អាទិភាព​មួយ​ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង ៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​បង្កើន​ការ​យកចិត្តទុកដាក់​ដោះស្រាយ​យ៉ាង​ម៉ឺងម៉ាត់ ចាប់តាំងពី​ដើម​នីតិកាល​ទី​៧ នៃ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ធានា​នូវ​សន្តិសុខ សុវត្ថិភាព និង​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ