ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រាប់​ឱ្យ​ពល​រដ្ឋ​ខ្លួន​ចាក​ចេញ​ពី​អ៊ីរ៉ង់ ខណៈ​ដែល​​​អង់​គ្លេស​ជម្លៀស​បុគ្គលិក​ស្ថាន​ទូត​ជា​បន្ទាន់

6 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់​ពី​អាមេរិក​ជូន​ដំណឹង​ឱ្យ​បុគ្គលិក​​ស្ថាន​ទូតរបស់​​​ខ្លួន​ប្រញាប់​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រា​អែល​ ឥឡូវ​នេះ​ដល់​វេន​ចិន និង​អង់​គ្លេស​ក៏​ចាប់​ផ្ដើម​ព្រួយ​​បារម្ភ​អំពី​ករណី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ផង​ដែរ​។ ថ្មី​ៗ​នេះ ប្រទេសចិន​ជំរុញ​ឱ្យ​ប្រជា​ជន​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​សម្រាប់​ពេល​នេះ​។ ចំណែក​ប្រជា​ជន​ចិន​ដែល​កំពុង​ស្ថិត​ប្រទេស​អ៊ីរ៉ង់​ស្រាប់​ទៅ​ហើយ​នោះ​សូម​ប្រញាប់​ចាក​ចេញ​ជា​បន្ទាន់​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ប្រទេស​ចិន​ចេញ​សេចក្ដី​អំពាវ​នាវ​ដូច្នេះ​ដោយ​យោង​ទៅ​លើ​អ្វី​ដែល​ខ្លួន​ហៅ​ថា «​ហានិ​ភ័យ​ផ្នែក​សន្តិ​សុខ​កម្រិត​ខ្ពស់​» ស្រប​ពេល​ដែល​គេ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា​អាមេរិក​ទំនង​ជា​មិន​ទុក​យូរ​ទេ​…

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់​ពី​អាមេរិក​ជូន​ដំណឹង​ឱ្យ​បុគ្គលិក​​ស្ថាន​ទូតរបស់​​​ខ្លួន​ប្រញាប់​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រា​អែល​ ឥឡូវ​នេះ​ដល់​វេន​ចិន និង​អង់​គ្លេស​ក៏​ចាប់​ផ្ដើម​ព្រួយ​​បារម្ភ​អំពី​ករណី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ផង​ដែរ​។ ថ្មី​ៗ​នេះ ប្រទេសចិន​ជំរុញ​ឱ្យ​ប្រជា​ជន​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​សម្រាប់​ពេល​នេះ​។ ចំណែក​ប្រជា​ជន​ចិន​ដែល​កំពុង​ស្ថិត​ប្រទេស​អ៊ីរ៉ង់​ស្រាប់​ទៅ​ហើយ​នោះ​សូម​ប្រញាប់​ចាក​ចេញ​ជា​បន្ទាន់​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប្រទេស​ចិន​ចេញ​សេចក្ដី​អំពាវ​នាវ​ដូច្នេះ​ដោយ​យោង​ទៅ​លើ​អ្វី​ដែល​ខ្លួន​ហៅ​ថា «​ហានិ​ភ័យ​ផ្នែក​សន្តិ​សុខ​កម្រិត​ខ្ពស់​» ស្រប​ពេល​ដែល​គេ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា​អាមេរិក​ទំនង​ជា​មិន​ទុក​យូរ​ទេ​ ទំនង​ជា​ត្រៀម​វាយ​អ៊ីរ៉ង់​មែន​ទែន​ហើយ​បន្ទាប់​ពី​ប្រទេស​ទាំង​២​បិទ​បញ្ចប់​ការ​ចរ​ចា​គ្នា​លើក​ទី​បី​ដោយ​គ្មាន​ទទួល​បាន​លទ្ធ​ផល​អ្វី​ទាំង​អស់​។ មូល​ហេតុ​ដែល​គេ​បារម្ភ​យ៉ាង​ដូច្នេះ​ព្រោះ​លោក​ត្រាំ​ទុក​ពេល​ឱ្យ​អ៊ីរ៉ង់​១០-១៥​ថ្ងៃ​ត្រូវ​តែ​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ ឥឡូវ​នេះ ចាប់​តាំង​ពី​លោក​និយាយ​រហូត​ដល់​ពេល​នេះ​ជិត​ផុត​ឱសាន​វាទ​ទៅ​ហើយ​។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​តេ​អេ​រ៉ង់​ មន្ត្រី​រដ្ឋាភិបាល​ចិន​សរ​សេរ​រៀប​រាប់​ថា​ជន​ជាតិ​ចិន (នៅ​អ៊ីរ៉ង់) គួរ​តែ​ចាប់​អារម្មណ៍​បញ្ហា​នេះ​ឱ្យ​បាន​ខ្លាំង​ ហើយ​គួរ​តែ​ត្រៀម​ខ្លួន​ចាក​ចេញ​តាម​ជើង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ ឬ​តាម​ជើង​គោក​ក៏​បាន​ដែរ​ដោយ​មាន​ជំនួយ​ពី​ស្ថាន​កុង​ស៊ុល​ចិន​ប្រចាំ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​នានា​ដែល​នៅ​ជិត​ខាង​អ៊ីរ៉ង់​ និង​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​សម្រប​សម្រួល​នៅ​ក្នុង​រឿង​នេះ​។

​ប្រទេស​ចិន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឱ្យ​ពល​រដ្ឋ​ខ្លួន​ប្រុង​ប្រយ័ត្ន​​ទោះ​បី​ប្រទេស​នេះ​មាន​ទំនាក់​ទំនង​ជិត​ស្និទ​ជា​មួយ​អ៊ីរ៉ង់​ដល់​កម្រិត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​យ៉ាង​ណា​ក្ដី​។ នៅ​ពេល​ដែល​អ៊ីរ៉ង់​បន្ត​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ដូច​សព្វ​ថ្ងៃ​នេះ ប្រទេស​ចិន​ក្លាយ​ជា​អ្នក​ទិញ​ប្រេង​ឆៅ​អ៊ីរ៉ង់​ច្រើន​ជាង​គេ​។ ម៉្យាង​ទៀត​ ចិន​ក៏​តែង​តែ​ប្រឆាំង​ជំទាស់​ជា​ដាច់​ខាត​ចំពោះ​ការ​គំរាម​ប្រើ​ ឬ​ការ​ប្រើ​កម្លាំង​យោធា​។ ចិន​អំពាវ​នាវ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់​តាម​មធ្យោ​បាយ​ការ​ទូត។

នៅ​អ៊ីរ៉ង់សព្វ​ថ្ងៃ​នេះ​ក៏​មាន​អាវុធ​យុទ្ធ​ភ័ណ្ឌ​របស់​ចិន​មិន​តិច​​នោះ​ទេ​​។ ប្រទេស​ចិន​បាន​ផ្គត់​ផ្គង់​គ្រឿង​សព្វា​វុធ​​ទៅ​ឱ្យ​អ៊ីរ៉ង់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ រួម​ទាំង​ផ្គត់​ផ្គង់​​បច្ចេក​វិទ្យា​ឈ្លប​យក​ការណ៍​​​ទៀត​ផង​។ ប៉ុន្តែ​មិន​ខុស​ពី​សង្គ្រាម​មួយ​ចម្អិន​កំពិស​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៥នោះ​ទេ អ្នក​វិភាគ​យល់​ថា​ប្រទេស​ចិន​ប្រហែល​ជា​មិន​ចូល​ខ្លួន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​នេះ​ទេ (បើ​សិន​អាមេរិក​ពិត​ជា​វាយ​ប្រហារ​​អ៊ីរ៉ង់​ម្ដង​ទៀត​​)។

ងាក​ទៅ​មើល​អង់គ្លេស​ឯណោះ​វិញ ចក្រ​ភព​អង់​គ្លេស​ក៏​បាន​​ប្រកាស​ដក​បុគ្គលិក​ស្ថាន​ទូត​របស់​ខ្លួនចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​​ដោយ​យោង​ទៅ​លើ​ស្ថាន​ការណ៍​សន្តិ​សុខ​ដែល​ចុះ​ដុន​ដាប​កាន់​តែ​ខ្លាំង​។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​ អង់​គ្លេស​សរ​សេរ​រៀប​រាប់​ថា​ដោយ​​សារ​បញ្ហា​ប្រឈម​ផ្នែក​សន្តិ​សុខ​ រាល់​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថាន​​​ទូត​​អង់​គ្លេស​ត្រូវ​ចាក​ចេញ​​​ពី​ប្រទេស​អ៊ីរ៉ង់​ជា​បណ្ដោះ​អាសន្ន​។ ស្ថាន​ទូត​អង់​គ្លេស​នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​នឹង​​បើក​ដំណើរ​ការ​ពី​ចម្ងាយ​ព្រោះ​ស្ថាន​ការណ៍​​នៅ​អ៊ីរ៉ង់​ស្ថិត​នៅ​ក្នុង​ភាព​មិន​នឹង​ន​​៕ ប្រភព៖ ញូស្វីក និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ