ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អាល​បោះបង់​បាយ ​ទៅ​ញ៉ាំ​ពោត​! បើ​មិន​ទាន់​ដឹង​ពី​ផល​ប៉ះពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈា.ម

2 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ផ្លាស់​ប្តូរ​ពី​ការ​ញ៉ាំ​បាយ​មក​ញ៉ាំ​ពោត​ដើម្បី​សម្រក​ទម្ងន់ គឺជា​វិធីសាស្ត្រ​ដែល​មនុស្ស​ជា​ច្រើន​និយម​អនុវត្ត ប៉ុន្តែ​ការ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក (​ដូច​ជា ៣ ទៅ ៤ ផ្លែ​ក្នុង​មួយ​ថ្ងៃ​) មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ​។…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ផ្លាស់​ប្តូរ​ពី​ការ​ញ៉ាំ​បាយ​មក​ញ៉ាំ​ពោត​ដើម្បី​សម្រក​ទម្ងន់ គឺជា​វិធីសាស្ត្រ​ដែល​មនុស្ស​ជា​ច្រើន​និយម​អនុវត្ត ប៉ុន្តែ​ការ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក (​ដូច​ជា ៣ ទៅ ៤ ផ្លែ​ក្នុង​មួយ​ថ្ងៃ​) មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ​។

ទោះបីជា​ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន B, C និង​ជាតិ​សរសៃ​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត សម្រួល​ដល់​ការ​បន្ទោបង់ និង​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​សម្រន់​ក៏​ដោយ ប៉ុន្តែ​ពោត​ក៏​មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ និង​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ផង​ដែរ​។

ការ​ទទួលទាន​ច្រើន​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ ដែល​ជា​ហានិភ័យ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​អាច​បង្ក​ឱ្យ​មាន​អាកា​រៈ​ហើមពោះ ពិបាក​រំលាយ​អាហារ ជា​ពិសេស​ចំពោះ​កុមារ មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​។

អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ណែនាំ​ថា ការ​សម្រក​ទម្ងន់​ដែល​មាន​ប្រសិទ្ធភាព​មិនមែន​ជា​ការ​បោះបង់​បាយ​ចោល​ទាំងស្រុង ហើយ​ជំនួស​ដោយ​ពោត​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ធ្វើ​ឱ្យ​របប​អាហារ​មាន​ភាព​សម្បូរ​បែប​។

លោក​អ្នក​គួរ​ទទួលទាន​ពោត​ត្រឹមតែ ១ ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺជា​ការ​គ្រប់គ្រាន់ ហើយ​ត្រូវ​បន្ថែម​នូវ​ប្រភព​ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​បន្លែ​បៃតង​ឱ្យ​មាន​តុល្យភាព​។ គន្លឹះ​សំខាន់​នៃ​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ចីរភាព គឺ​ការ​គ្រប់គ្រង​បរិមាណ​កាឡូរី​សរុប ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ជា​ជាង​ការ​ផ្ដោត​លើ​អាហារ​តែ​មួយ​ប្រភេទ​ដែល​នាំ​ឱ្យ​ខ្វះ​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ