ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយបាបា.ញ់កម្ទេចនាវាលឿនដឹកក្រុមខ្មា.ន់.កាំ​ភ្លើ.ងមកពីអាមេរិកក្នុងបំណងជ្រៀតចូលបង្កអំពើ​ភេរវកម្ម

47 នាទី មុន

ប្រទេស​គុយ​បា ៖ គុយ​បា​បាន​បរិហារ​ពី​ការ​ប៉ុនប៉ង​ជ្រៀតចូល​ប្រទេស​ខ្លួន​ក្នុង​គោលបំណង​ភេរវកម្ម​របស់​ជនប្រដាប់អាវុធ​១​ក្រុម បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នៅ​ក្បែរ​ប្រទេស​ដែន​កោះ​នេះ កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​មនុស្ស​៤​នាក់ ជិះ​ក្នុង​នាវា​លឿន​១​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ​ផ្ល​រី​ដា​ហើយ​ដែល​ដឹក​ជនជាតិ​គុយ​បា​រស់នៅ​សហរដ្ឋអាមេរិក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​គុយ​បា​គូសបញ្ជាក់​ថា នាវា​លឿន​នោះ​បាន​ត្រូវ​កម្ទេច ដោយ​នាវា​នេះ​ដាក់​ស្លាក​លេខ​ផ្ល​រី​ដា…

ប្រទេស​គុយ​បា ៖ គុយ​បា​បាន​បរិហារ​ពី​ការ​ប៉ុនប៉ង​ជ្រៀតចូល​ប្រទេស​ខ្លួន​ក្នុង​គោលបំណង​ភេរវកម្ម​របស់​ជនប្រដាប់អាវុធ​១​ក្រុម បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នៅ​ក្បែរ​ប្រទេស​ដែន​កោះ​នេះ កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​មនុស្ស​៤​នាក់ ជិះ​ក្នុង​នាវា​លឿន​១​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ​ផ្ល​រី​ដា​ហើយ​ដែល​ដឹក​ជនជាតិ​គុយ​បា​រស់នៅ​សហរដ្ឋអាមេរិក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​គុយ​បា​គូសបញ្ជាក់​ថា នាវា​លឿន​នោះ​បាន​ត្រូវ​កម្ទេច ដោយ​នាវា​នេះ​ដាក់​ស្លាក​លេខ​ផ្ល​រី​ដា FL7726SH ដឹក​មនុស្ស​ប្រដាប់​ដោយ​អាវុធ​១០​នាក់ ដែល​តាម​ការ​សារភាព​ដំបូង​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ថា ពួក​គេ​មាន​បំណង​ជ្រៀតចូល​ក្នុង​ប្រទេស​គុយ​បា ក្នុង​គោលដៅ​ភេរវកម្ម​។ បណ្ដា​កាំភ្លើង​វាយលុក អាវុធ​ដទៃ​ៗ​ទៀត​ព្រមទាំង​គ្រឿងផ្ទុះ​កែ​ច្នៃ អាវ​ការពារ​គ្រាប់​វ៉ែនតា​តេ​ឡេ​ស្កុប ព្រមទាំង​ឯកសណ្ឋាន​យោធា​ត្រូវ​បាន​រឹបអូស​។

សមាជិក​របស់​ក្រុម​ប្រដាប់​អាវុធ​នោះ​សុទ្ធតែ​ជា​ជនជាតិ​គុយ​បា​រស់នៅ​អា​មេ​រិ​ក ហើយ​ក្នុង​ចំណោម​ពួក​គេ​មួយ​ចំនួន ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ់​នានា​និង​ប្រព្រឹត្ត​អំពើ​ហិង្សា​។ ក្រសួងមហាផ្ទៃ​គុយ​បា​បាន​ប្រកាស​ឈ្មោះ​មនុស្ស​៦​នាក់​ដែល​រង​របួស​ក្នុង​នាវា​លឿន​នេះ ព្រមទាំង​ឈ្មោះ​របស់​អ្នក​ស្លាប់​ម្នាក់​។

អ្នក​របួស​២​នាក់​ស្ថិត​ក្នុង​បញ្ជី​បណ្ដា​មនុស្ស​ដែល​ជាប់​ការ​សើ​ុ​ប​អង្កេត​ពី​បទឧក្រិដ្ឋ​និង​តាម​រក​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​គុយ​បា​។ អាជ្ញាធរ​គុយ​បា​ក៏​រាយការណ៍​ផង​ដែរ​ថា ជនជាតិ​គុយ​បា​ម្នាក់​ដែល​បញ្ជូន​មក​ពី​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ការ​ទទួល​ក្រុម​ជនប្រដាប់អាវុធ​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​គុយ​បា ហើយ​បាន​សារភាព​អំពើ​របស់​គេ​។

មុន​នេះ​អាជ្ញាធរ​គុយ​បា​គូសបញ្ជាក់​ថា មនុស្ស​៤​នាក់​ជិះ​លើ​នាវា​លឿន​ពាក់​ស្លាក​លេខ​ផ្ល​រី​ដា បាន​ត្រូវ​បាញ់​សម្លាប់​ហើយ​៦​នាក់​ទៀត​រង​របួស​ក្នុង​ពេល​មានការ​បាញ់​តតាំង​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ