ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ស្វាយកែវ​រមៀតនៅ​​ខេត្តស្ទឹងត្រែង​ ហក់​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០២៦

1 នាទី មុន

ខេត្តស្ទឹងត្រែង​៖ ដំណាំ​ស្វាយកែវ​ល្មៀត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្នុង​ដើមឆ្នាំ​២០២៦​នេះ ដោយ​មាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ប្រទេស​ជិតខាង ពិសេស​គឺ​វៀតណា​ម និង​ឡាវ​។ កំណើន​តម្លៃ​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ដល់​កសិករ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​​បាន​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ យោង​តាម​ការ​បញ្ជាក់​របស់​លោក​មាស កុយ…

ខេត្តស្ទឹងត្រែង​៖ ដំណាំ​ស្វាយកែវ​ល្មៀត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្នុង​ដើមឆ្នាំ​២០២៦​នេះ ដោយ​មាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ប្រទេស​ជិតខាង ពិសេស​គឺ​វៀត
ណា​ម និង​ឡាវ​។

កំណើន​តម្លៃ​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ដល់​កសិករ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​​បាន​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ យោង​តាម​ការ​បញ្ជាក់​របស់​លោក​មាស កុយ ដែល​ជា​អ្នក​ប្រមូល​ទិញ​ស្វាយក្នុង​តំបន់ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា​ស្វាយកែវ​ល្មៀត​ត្រូវ​បាន​នាំ​ចេញ​ជា​រៀងរាល់ថ្ងៃ​តាម​ច្រកព្រំដែន​អូ​យ៉ា​ដាវ​។

​តម្លៃ​ស្វាយ​ក្នុងឆ្នាំនេះ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២៤ និង​២០២៥ កន្លង​ទៅ​។​ចំពោះ ផ្លែស្វាយ​វេច​ខ្ចប់ កំណត់​ក្នុង​ប្រភេទ​(​លេខ​១) តម្លៃ​ចន្លោះ​ពី ១,៣០០ ដល់ ២,០០០ រៀល​ក្នុង​គីឡូក្រាម​។ រីឯ​ផ្លែស្វាយ​ខៀវ តម្លៃ​ចន្លោះ​ពី ៦០០ ដល់ ៨០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក​បាន​បន្ថែម​ថា ក្នុង​ការ​ប្រមូល​ទិញ​ម្តង​ៗ លោក​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មិន​តិច​ជាង ៣០​នាក់​ឡើយ សម្រាប់​ការងារ​បេះ ដឹកជញ្ជូន និង​រៀបចំ​តាម​បច្ចេកទេស ដោយ​កម្មករ​ម្នាក់​ៗ​អាច​រក​ចំណូល​បាន​ពី ៤០,០០០ ដល់ ៥០,០០០ រៀល​ក្នុង​មួយ​ថ្ងៃ​។

លោក អ៊ួ​ន សុខា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថិរភាព​ទីផ្សារ​នេះ ដែល​ជា​លទ្ធផល​នៃ​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម តាមរយៈ​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ដើម្បី​ជួយ​ជ្រោមជ្រែង​បច្ចេកទេស​ដល់​កសិករ​។ លោក​ជឿជាក់​ថា វិស័យ​កសិកម្ម​នេះ​នឹង​ក្លាយជា​សសរស្តម្ភ​ដ៏​រឹង​មាំ​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។

ដោយឡែក លោក ប៊ុ​ន ផៃ កសិករ​ដាំ​ស្វាយ​នៅ​ក្រុង​ស្ទឹង​ត្រែង បាន​សម្តែង​នូវ​ក្តី​រីករាយ​ជា​ខ្លាំ
ង​ចំពោះ​តម្លៃ​ទីផ្សារ​ឆ្នាំ​នេះ​។ លោក​បាន​បញ្ជាក់​ថា កសិករ​នឹង​បន្ត​ខិតខំ​ផលិត​ស្វាយ​ឱ្យ ស្រប
តាម​ស្តង់ដា​ដែល​អ្នកបញ្ជា​ទិញ​ចង់បាន ដើម្បី​ធានា​បាន​នូវ​តម្លៃ​ខ្ពស់ និង​ទីផ្សារ​ប្រកបដោយ​ចីរភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ដើមឆ្នាំ​២០២៦នេះ មិន​ទាន់​មាន​កសិករ​ណា​ម្នាក់​ត្អូញត្អែរ​អំពី​រឿង​អត់​ទីផ្សារ​នោះ​ទេ ខណៈ​ដែល​តម្លៃ​នៅ​តែ​បន្ត​រក្សា​ស្ថិរ​ភាពល្អ​ក្នុង​ចន្លោះ​ពី ៨០០ ដល់ ១,៥៥០ រៀល សម្រាប់​ការ​លក់​បន្ត​ទៅ​កាន់​ប្រទេស​វៀតណាម និង​ឡាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ