ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​ដាស់តឿន​ម្ចាស់​ទីតាំង​ស្នាក់​នៅ​៖ ត្រូវ​រាយការណ៍​វត្តមាន​ជនបរ​ទេស​ក្នុង​រយៈពេល​២៤​ម៉ោង បើ​ពុំនោះ​ទេ នឹង​ត្រូវ​​ផាកពិន័យ

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនបរទេស​ស្នាក់​នៅ​ជាង​១២.០០០​នាក់​ស្មើ​និង​៦៩​សញ្ញា​តិ ។ នេះ​បើ​យោង​តាម​របាយ​កាណ៍​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…


ខេត្តបន្ទាយមានជ័យ ៖ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនបរទេស​ស្នាក់​នៅ​ជាង​១២.០០០​នាក់​ស្មើ​និង​៦៩​សញ្ញា​តិ ។ នេះ​បើ​យោង​តាម​របាយ​កាណ៍​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​០៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិ​ភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ជូន​ដល់​ម្ចាស់​ទីតាំង​សណ្ឋាគារ ផ្ទៈ​សំណាក់ សហគ្រាស ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​រាយការណ៍​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនបរទេស​ស្នាក់​នៅ​មាន​ចំនួន​១២.២៤៩​នាក់ (​ស្រី​៣.៦៩៤​នាក់​) ក្នុង​នោះ ស្នាក់​នៅ​រយៈពេល​វែង​មាន​ចំនួន​៩.៤១១​នាក់ (​ស្រី​២.៧៨២​នាក់​) ស្មើ​៦៩​សញ្ជាតិ និង​ស្នាក់​នៅ​រយៈពេល​ខ្លី​មាន​ចំនួន​២.៨៣៨​នាក់ (​ស្រី​៩០២​នាក់​) ស្មើ​៤៥​សញ្ជាតិ ។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែល​ជាទី​តាំង​រស់នៅ​ប្រមូលផ្តុំ​ពី​ជនបរទេស​អោយ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ត្រូវ​រាយការណ៍​អំពី​វត្តមាន​អ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន​របស់​ជនបរទេស ក្នុង​ទីតាំង​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​រយៈពេល​២៤​ម៉ោង​យ៉ាង​យូរ​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ឃុំ​/សង្កាត់ ឬ​មន្ត្រី​នគរបាល​មាន​សមត្ថ​កិច្ច ។

លោក​បាន​បញ្ជាក់​ថា បើ​ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ដែល​មាន​ចេតនា​លាក់បាំង និង​អនុញ្ញាតិ​អោយ​ជនបរទេស​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​ស្នាក់​នៅ ក្រោម​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ត្រូវ​ផាកពិន័យ​ដោយ​មិន​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់ជា​ធរមាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ