ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិក បើកផ្លូវឱ្យលក់ប្រេងវេណេស៊ុយអេឡាទៅគុយបា តែហាមដាច់ខាតមិនឱ្យដល់ដៃយោធា និងរដ្ឋាភិបាល

3 ម៉ោង មុន

ទីក្រុងញូវយ៉ក៖ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងអនុវត្តគោលនយោបាយ​ ផ្ដល់អាជ្ញាបណ្ណអនុគ្រោះ​ ដើម្បីអនុញ្ញាតឱ្យមានការលក់បន្តនូវប្រេងដែលមានប្រភពពីប្រទេសវេណេស៊ុយអេឡាទៅឱ្យប្រទេសគុយបា។ នេះបើយោងតាមសារព័ត៌មាន Xinhua និង Reuters…

ទីក្រុងញូវយ៉ក៖ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងអនុវត្តគោលនយោបាយ​ ផ្ដល់អាជ្ញាបណ្ណអនុគ្រោះ​ ដើម្បីអនុញ្ញាតឱ្យមានការលក់បន្តនូវប្រេងដែលមានប្រភពពីប្រទេសវេណេស៊ុយអេឡាទៅឱ្យប្រទេសគុយបា។ នេះបើយោងតាមសារព័ត៌មាន Xinhua និង Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ។

ទោះជាយ៉ាងណា ការអនុញ្ញាតនេះត្រូវបានកំណត់យ៉ាងតឹងរ៉ឹងសម្រាប់តែការប្រើប្រាស់ក្នុងវិស័យឯកជន ពាណិជ្ជកម្ម និងគោលដៅមនុស្សធម៌ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលរាល់ប្រតិបត្តិការណាដែលផ្តល់ផលប្រយោជន៍ដល់យោធា ភ្នាក់ងារសម្ងាត់ ឬស្ថាប័នរដ្ឋាភិបាលគុយបាឡើយ។

​ការបន្ធូរបន្ថយខ្លះៗនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកប្រតិបត្តិការយោធាកាលពីខែមករា ដើម្បីទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ​និងបានចូលគ្រប់គ្រងលើការនាំចេញប្រេងរបស់ប្រទេសនេះទាំងស្រុង។ មុនការសម្រេចចិត្តនេះ លោក ដូណាល់ ត្រាំ ក៏បានចេញបញ្ជាប្រតិបត្តិព្រមានដាក់ពន្ធលើប្រទេសណាដែលផ្គត់ផ្គង់ប្រេងឱ្យគុយបាផងដែរ ដោយសាររដ្ឋការទីក្រុងវ៉ាស៊ីនតោនចាត់ទុកគុយបាជា ការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិអាម៉េរិក និងចង់កាត់ផ្ដាច់ប្រភពថាមពលពីរដ្ឋការទីក្រុងឡាហាវ៉ាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ