ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ប្រាក់5ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ញឹក ហេង អាយុ​85​ឆ្នាំ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៏​ផប​ តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ជូន​លោក​យាយ​ញឹក ហេង អាយុ​៨៥​ឆ្នាំ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា នៅ​ក្នុង​ខ្ទម​របស់​គាត់​ដែល​រស់នៅ​ម្នាក់​ឯង​ដោយ​គ្មាន​កូន​ចៅ​មើល​បី​បាច់ ​ថែ​រក្សា​ និង​ស្ថិត​នៅ​ដី​

រាជធានី​ភ្នំពេញ ៖ ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៏​ផប​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ជូន​លោក​យាយ​ញឹក ហេង អាយុ​៨៥​ឆ្នាំ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា នៅ​ក្នុង​ខ្ទម​របស់​គាត់​ដែល​រស់នៅ​ម្នាក់​ឯង​ដោយ​គ្មាន​កូន​ចៅ​មើល​បី​បាច់​ថែ​រក្សា​ និង​ស្ថិត​នៅ​ដី​ឡូត៍​មួយមិន​ឆ្ងាយ​ពី​សាលា​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ទេ​។ នេះ​ជា​អំណោយ​ជា​លើក​ទី​២​ ហើយ​ដែល​កោះ​សន្តិ​ភាព​ពាំ​នាំ​​យក​ទៅ​ជូន​លោក​យាយ​ បន្ទាប់​ពី​អំណោយ​លើក​ទី​១​ត្រូវ​កោះ​សន្តិ​ភាព​យក​ទៅ​ជូន​កាល​ពី​សប្តាហ៍​មុន​។

ក្នុង​ខ្ទម​កំសត់​ ហើយ​មេឃ​កំពុង​ភ្លៀង​ផង​ចំ​ពេល​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​យក​អំណោយ​ទៅ​ជូន​លោក​យាយ​​ស្ថិត​ក្នុង​ស្ថាន​ភាព​កំពុង​តែ​អង្គុយ​រងា​តែ​ម្នាក់​ឯង​បាន​ស្ទុះ​មក​ទទួល​ដោយ​ភាព​ត្រេក​អរ​។ ខណៈ​អ្នក​យក​ព័ត៌​មាន​ប្រគល់​ទឹក​ប្រាក់​ដែល​ជា​អំណោយ​របស់​សប្បុរស​ជន​ផ្តល់​មក​ឱ្យ​លោក​យាយ ញឹក ហេង បាន​លើក​ដៃ​សំពះ​ជូន​ពរ​ដល់​ម្ចាស់​អំណោយ​ និង​កាសែត​កោះ​សន្តិ​ភាព​ដោយ​សុំឱ្យ​ជួ​ប​តែ​សេចក្តី​សុខ​គ្រប់​ពេលវេលា​ និង​សុំឱ្យ​ទេវតា​តាម​ថែ​រក្សា​គ្រប់​ពេល​វេលា​​។

លោក​យាយ​បាន​ផ្តាំ​ផ្ញើ​តាម​រយៈ​កោះសន្តិ​ភាព​សុំឱ្យ​ជួយ​ពាំ​នាំ​ចំពោះ​ពាក្យ​អង្វរករនៃជីវិត​ចុង​ក្រោយ​របស់​លោក​យាយ​ដល់​សម្តេច​តេជោ​ ហ៊ុន សែន និង​លោក​ជំទាវ​ជា​ទី​គោរព​ជួយ​ផ្តល់​សិទ្ធិ​កាន់កាប់​ដី​ទំហំ​១៣​ម៉ែត្រ​គុណ​៣៩​ម៉ែត្រ​ដែល​លោក​យាយ​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក​ផង​ដើម្បី​ចែក​ទៅ​ឱ្យ​កូន​ចៅ​ទុក​ជា​កេរ​នៅ​ថ្ងៃ​មុខ ព្រោះ​ដី​ដែល​គាត់​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ប្រឈម​មុខ​នឹង​អាជ្ញា​ធរ​បណ្តេញ​ចេញ​ដោយ​ចាត់​ទុក​ថា​ជា​ដី​របស់​រដ្ឋ៕