ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា ប្រកាស​ទាក់ទង​នឹង​អតីត​ជំរំ​ភៀសខ្លួន​ខ្មែរ

31 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ក្នុង​ឋានៈ​ជា​អតីត​អគ្គលេខាធិការ នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ រ​.​ជ​.​រ​.​ប​.​ខ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា (​អេស…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ក្នុង​ឋានៈ​ជា​អតីត​អគ្គលេខាធិការ នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ រ​.​ជ​.​រ​.​ប​.​ខ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា (​អេស អិន ស៊ី​) ទាក់ទង​នឹង​អតីត​ជំរំ​ភៀសខ្លួន​ខ្មែរ​។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​​ឯកឧត្តម ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌​កម្ពុជា​ (AKP)​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ​។

ឯកឧត្តម ​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​១៩៨២ ខ្ញុំ​បាន​ចាក​ចេញពី​ប្រទេស​បារាំង​មក​ចូលរួម​ជាមួយ​រណ​សី​រ្សជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (​រ​.​ជ​.​រ​.​ប​.​ខ​.) ដែល​បោះជំរំ​នៅ​លើ​ទឹកដី​ខ្មែរ​ជាប់​ព្រំដែន​ប្រទេស​ថៃ មាន​ជំរំ​ន​ង​ចាន់ (​នៅ​ក្បែរ​ភូមិ​ថៃ​ឈ្មោះ​បាន​ណ​ង​ចាន់​) ជំរំ​រិ​ទ្ធិ​សែន (​នៅ​ក្បែរ​ភូមិ​ថៃ​ឈ្មោះ​បាន​ណ​ង​សា​ម៉េ​ត​) ជំរំ​អំពិល (​នៅ​ក្បែរ​ភូ មិ​ថៃ​ឈ្មោះ​បាន​សា​ង៉ែ​) នៅ​ជាប់​ជំរំ​អំពិល មាន​ជំរំ​មួយទៀត​ឈ្មោះ​ជំរំ​សម្លរ​ឆ្ងាញ់​នៅ​លើ​ទឹកដី​ខ្មែរ និង​នៅ​ខេត្ត​ឆ្ងាយ​ៗ​ព៏​នោះ មាន​ជំរំ​អូ​បុក ជំរំ​ណាំ​យឺន និង​ជំរំ​សុខសាន្ត​ ។

មក​ពី​ប្រទេស​បារាំង​ភ្លាម ខ្ញុំ​បាន​មក​ស្នាក់​មួយ​យប់​នៅ​ជំរំ​ន​ង​ចាន់ ដែល​នៅ​ពេល​នោះ​មាន​លោក ជា រិ​ទ្ធី​ឈុត ជា​ប្រធាន លោក ស៊ូ គឹ​ម​ស៊ុន ជា​អនុប្រធាន និង លោក ជុំ ឈាង ជា​ប្រធាន​រដ្ឋបាល មុន​ពេល​គាត់​ចេញ​ទៅ​ធ្វើ​ជា​ប្រធាន​ជំរំ​ដងរែក ដែល​ត្រូវ​បំបែក​ចេញពី​ជំរំ​ន​ង​ចាន់​។ ជំរំ​ទាំងអស់​សុទ្ធតែ​តាំងនៅ​លើ​ទឹកដី​ខ្មែរ ។ នៅ​ទសវត្សរ៍​១៩៨០ ជំរំ​ទាំងអស់​ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដោយ​មាន​ជំនួយ​ពី​កងទ័ព​វៀតណាម​ផង ​។

ឯកឧត្តម​ ថា នៅ​ពេល​វាយប្រហារ​នេះ គ្មាន​កងទ័ព ឬ កងកម្លាំង​ថៃ​ណាមួយ ចេញ​មក​ប្រយុទ្ធ​ការពារ​ជំរំ​ទាំង​អស់នោះ​ទេ ព្រោះ​ជ​ជំរំ​ខ្មែរ​ស្ថិត​នៅ​លើ​ទឹកដី​ខ្មែរ​។ ដូច្នេះ ថៃ​មិន​អាច​អះអាង​ថា​ជំរំ​ទាំង​អស់នោះ​ស្ថិត​នៅ​លើ​ទឹកដី​ថៃ ដូច​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​និយាយ​ប្រាប់​កាសែត​អន្តរជាតិ​នោះ​ទេ​ ។

ឆ្នាំ​១៩៨៤- ១៩៨៥ ជំរំ​ទាំង​អស់នោះ​ត្រូវ​បាន​បោសសំអាត រីឯ​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសខ្លួន ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​រស់នៅ​ក្នុង​ជំរំ​លើ​ទឹកដី​ថៃ ដូច​ជា​ជំរំសាយធូ សម្រាប់​ភាគី រ​.​ជ​.​រ​.​ប​.​ខ ជំរំសាយប៊ី សម្រាប់​ភាគី​សម្ដេចព្រះ នរោត្តម សីហ​នុ និង ជំរំ​ឯទៀត​សម្រាប់​ភាគី​ខ្មែរក្រហម ​។

ក៏​ប៉ុន្តែ​ចាប់តាំងពី​ពេល​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​បាន​ចូល​ជា​ធរមាន ជនភៀសខ្លួន​ខ្មែរ​ទាំង​អស់នោះ ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​អស់​គ្មាន​សល់​ម្នាក់​ឡើយ​។ ដូច្នេះ​ការ​អះអាង​របស់​ភាគី​ថៃ​ថា​ជនភៀសខ្លួន​ខ្មែរ​ខ្លះ បន្ត​រស់នៅ​លើ​ទឹកដី​ថៃ​រាប់​សិប​ឆ្នាំ​មក​ហើយ ជា​ពាក្យភូតភរ​កុហក​ទាំងស្រុង​។

ទាក់ទង​នឹង​តំបន់​បឹង​ត្រកួន រហូត​មក​ដល់​ចុង​ទសវត្សរ៍​១៩៨០ តំបន់​នេះ​គ្មាន​មនុស្ស​ស្នាក់​នៅទេ​។ ប្រហែល​នៅ​ក្នុង​រង្វង់​ឆ្នាំ​១៩៨៩ លោក​ឧត្តមសេនីយ៍ ដៀ​ន ដែល បាន​ដឹកនាំ​កងកម្លាំង​សាងសង់​ផ្ទះសម្បែង កើត​បានជា​ភូមិស្ថាន​មុនគេ​។ បន្ទាប់​មក​ក៏​រៀបចំ​ជា​បន្ទាយ មានឈ្មោះ​ថា​បន្ទាយ​អំពិល នៅ​លើ​ទឹកដី​ខ្មែរ​សុទ្ធសាធ ​។

នៅ​សម័យ​អ៊ុ​ន​តាក់ ភាគី​លោក​ឧត្តមសេនីយ៍ សក់ ស៊ុត​សា​ខន​, ដៀ​ន ដែល គ្រប់គ្រង​តំបន់​បន្ទាយ​អំពិល​-​បឹង​ត្រកួន ឯ​ភាគី​លោកតា (​សម្តេច​បវរ​សេដ្ឋា​) សឺ​ន សាន គ្រប់គ្រង​តំបន់​ថ្មពួក​-​បន្ទាយឆ្មារ​។ ក្រុម​អ៊ុ​ន​តាក់​ដឹង​ឮ​រឿង​នេះ​យ៉ាង​ច្បាស់ ឯ​សម្ដេចព្រះ នរោត្តម សីហ​នុ ប្រធាន អេស អិន ស៊ី (SNC) នា​សម័យ​នោះ បាន​យាង​ទៅ​បំពេញ​ព្រះ​ទស្សនកិច្ច​នៅ​តំបន់​ទាំង​ពីរ​គឺ ថ្មពួក​-​បន្ទាយឆ្មារ និង​នៅ​បឹង​ត្រកួន​-​បន្ទាយ​អំពិល ផង​ដែរ ។ នៅ​ពេល​នោះ មន្ត្រី​ថៃ​ទទួលស្គាល់​ថា​ជា​ទឹកដី​ខ្មែរ​ពិតប្រាកដ គ្មាន​ការ​ជំទាស់​តវ៉ា​អ្វី​ឡើយ​។

ការ​បន្តកាន់កាប់​ទឹកដី​ខ្មែរ​ដោយ​កងទ័ព​ថៃ ជា​ការ​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា​យ៉ាង​ជាក់ច្បាស់ និង​បញ្ជាក់​ថា​មេដឹកនាំ​ថៃ​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា​តែ​ប៉ុណ្ណោះ មិនមែន​ដោយសារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក​អន​ឡាញ ឬ​ក្រោម​រូបភាព​ប្រយុទ្ធ​ប្រឆាំង​ការ​ដាក់​មីន​ថ្មើរជើង​នោះ​ឡើយ​។ ម្យ៉ាងទៀត សង្គ្រាម​ឈ្លានពាន​កម្ពុជា ក៏​ជា​ផលប្រយោជន៍​ដែល​គណបក្ស​នយោបាយ​ថៃ​ទាញ​យក តាម​ស្មារតី​ជាតិនិយម​ជ្រុល សម្រាប់​យុទ្ធនាការ​ប្រកួតប្រជែង​តំណែង​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​ថ្មី​ៗ​នេះ​។

បើ​ភាគី​ថៃ ​ចង់រក​ដំណោះស្រាយ​ទ្វេភាគី ​ដោយ​សន្តិវិធី​ ពិតប្រាកដ​មែន ថៃ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​វាស់វែង​ចំរុះ​នៃ​ប្រទេស​ទាំង​ពីរ (Joint Survey Team) ធ្វើការ​វាស់វែង​ជា​បន្ទាន់ មិន​ចាំបាច់​រង់ចាំ​ឱ្យ​មានការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ឡើយ ។ ព្រោះ​នៅ​ពេល​ភាគី​ថៃ​ប្រាប់​ភាគី​ខ្មែរ​ឲ្យ​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ថៃ​ថ្មី ទាហាន​ថៃ​គិតតែ​ពី​បំពាន​លើ​បទ​ឈប់​បាញ់ និង បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដាក់កុង​ទើ​ន័​រ រាយ​លួស​បន្លា ព័ទ្ធ​យក​ទឹកដី​ខ្មែរ ឥត​រង់ចាំ​រដ្ឋាភិបាល​ថ្មី​នះ​ទេ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖”​ខ្ញុំ​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​វិធានការ​ដោះស្រាយ​ទំនាស់​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​បាន​លើក​ឡើង​ក្នុង​បទ​សម្តា​សន៍​ជាមួយ Reuters និង Fox news នៅ​សហរដ្ឋអាមេរិក​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ